Connect with us

ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ស្នើសមាជិកបក្សប្រជាជនដែលមានតួនាទីក្នុងក្រសួង ស្ថាប័ន រួមគ្នាបំពេញតួនាទីឱ្យបានល្អ

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តដល់សមាជិក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនដែលមានតួនាទីតាមក្រសួង ស្ថាប័ន ត្រូវរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមឱ្យកាន់តែប្រសើរឡើង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ ដោយមានអ្នកចូលរួមជិត១ពាន់នាក់។ បន្ថែមពីនេះ សម្តេចស្នើឱ្យខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងាររបស់រដ្ឋ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យទៅតាមការរំពឹងទុក។           

                      

ចំណែក លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត  បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ មាន២០រូប ពេញសិទ្ធិ១០រូប ត្រៀបម្រុង១០រូប ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តសៀមរាបផងដែរ

នៅក្នងពិធីសំណេះសំណាលនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចបានអបអរសាទរចំពោះបេក្ខជនឈរឈ្មោះ ទាំង២០រូប ទាំងពេញសិទ្ធិ និងត្រៀមបម្រុង ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្ត ចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង និង ជូនពរដល់ បេក្ខជនទាំងអស់ ពង្រឹងការបេ្ដជ្ញាចិត្តរួមគ្នា ក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ។ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប សម្ដេចពិជ័យសេនា បានសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ នៅទូទាំងខេត្តសៀមរាប ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងការងារបក្ស និងការងាររដ្ឋបាល សម្រេចបានសមទ្ធិផលជាច្រើន និង សំខាន់ការអនុវត្តការងារ និង ត្រៀមរៀបចំការងារសំខាន់ៗ សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  ។ 

សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍លើកិច្ចការសំខាន់ៗមួយ ចំនួនធំ ជូនដល់អង្គពិធី ក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដើមី្បសម្រាប់យកទៅអនុវត្តបន្តផងដែរ៕                                                                                                            

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម