Connect with us

ព័ត៌មានជាតិ

អភិវឌ្ឍ​ទន្លេស្ងួត​ខេត្តត្បូង​ឃ្មុំ​ជា​សួន​ឧទ្យានកម្សាន្ត​បែបធម្មជាតិ​ទាក់ទាញ​​អ្នក​ទេសចរ

បានផុស

នៅ

ទន្លេស្ងួតនឹង​ត្រូវ​អភិវឌ្ឍ​ជា​សួនឧទ្យាន ជា​កន្លែង​កម្សាន្ត​បែបធម្មជាតិ​​​​ដែលជាសមិទ្ធផលថ្មីមួយ​ទៀត​ឆ្ពោះទៅតំបន់​សហគមន៍​ទេសចរណ៍​ធម្មជាតិអព្យាក្រឹតកាបូន។

កាលពីថ្ងៃ​ទី ២០ ខែ​មករា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ​ក៏​មាន​ការ​ចូលរួម​ពី​លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ទន្លេស្ងួតមានផ្ទៃដី ១៤ ហិកតា ក្នុងនោះឧទ្យានទន្លេស្ងួតគ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាដំណាក់កាលៗដូចជា កន្លែងជិះទោងកម្សាន្តលើផ្ទៃដីទំហំប្រមាណ ៨៧៥០ ម៉ែត្រការ៉េ ដែលគ្រោងនឹង​សាងសង់​រួចរាល់នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

តំបន់ទេសចរណ៍ធម្មជាតិនេះ មានកន្លែងលេងកីឡា (បាល់ទះ និងបាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ការរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ នឹងជួយពង្រីកជីវភាព​សហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូននិងក្លាយជាអាងទឹកសម្រាប់ការស្រោចស្រពស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លើសពីនេះការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធនិងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គ​នាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។

គួរ​បញ្ជាក់ថា ដោយ​ទទួលបាន​ការ​ចាត់តាំង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត កន្លងទៅ​បានចូលរួម​ជួយអភិវឌ្ឍន៍មូលដ្ឋានក្នុង​ខេត្តត្បូងឃ្មុំជាបន្តបន្ទាប់។ លោកបានចូលរួម​រៀបចំដាំផ្កាស្បៃរឿងចំនួន ១ លានដើម ដុះរីកសុះសាយលឿងទុំស្វាគមន៍ទេវតាឆ្នាំថ្មីនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនា និងលម្ហែកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកនិងពិធីបុណ្យផ្សេងៗ។ បន្ទាប់មកទៀត លោក​បាន​ចូលរួម​ដាំដើមព្រីងនិងឫស្សីផ្អែម ដើម្បីផ្តល់ជាម្លប់និងបង្កើនភាពបៃតងរយៈពេលវែងផ្តល់ជាផលសម្រាប់ប្រជាជននៅតំបន់អាចដកហូតធ្វើម្ហូបអាហារពិសារ ហើយអាចដកហូតយកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅ​ពេលខាងមុខ។

លោករដ្ឋមន្រ្តីបានតម្លើងអំពូលសូឡាជាង ១០០ បង្គោល នៅជុំវិញតំបន់ទន្លេស្ងួតបំភ្លឺពេលយប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម