Connect with us

ព័ត៌មានជាតិ

នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន​បារាំង​ទាំង ១១ ​ចូល​ជួប​​ប្រមុខ​​ដឹកនាំកម្ពុជា​ក្នុង​ដំណើរទស្សនកិច្ច​ទៅបារាំង

បានផុស

នៅ

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​​សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​កម្មវិធី​យ៉ាងមមាញឹក​។ ក្រៅពីមានការ​ជួប​សន្ទនា​ជា​ផ្លូវការ​ជាមួយ​​មេដឹកនាំ​ប្រទេស​​បារាំងមានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តីបារាំង ក៏ដូចជា​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា សម្តេច​ធិបតី​ក៏មាន​ជំនួប​ដាច់​ដោយឡែកជាមួយ​បណ្តា​​ក្រុមហ៊ុន​បារាំង​ធំៗ​ដែលកំពុង​ស្វែង​រក​ឱកាស​ពង្រីក​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ធិបតី​បាន​ទទួលជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បារាំង​លំដាប់​អន្តរជាតិ​ធំៗ​ចំនួន ១១ ក្នុង​នោះ​មាន​ក្រុមហ៊ុន Accor Group, Total Energies, VINCI Group, Alstom, EDF, Orange Group, Puy Du Fou Asia, Blue Circle, ECOLE 42, CMA CGM, PL Vista។

ក្រុមហ៊ុនបារាំង​ទាំងនេះមានប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល សណ្ឋាគារ និងបដិសណ្ឋារ​កិច្ច ការដឹកជញ្ជូនតាមផ្លូវដែក ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន ឌីជីថល និងវិស័យផ្សេងៗទៀត​។

នៅ​ក្នុងឱកាស​​បំពេញទស្សនកិច្ចនៅប្រទេស​បារាំង ​សម្ដេចធិបតី​ក៏​បានអញ្ជើញ​ចូលរួម​ក្នុង​វេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយ​មានការចូលរួមពី​ក្រុមហ៊ុន​ចំនួន ១១០ ក្នុង​នោះ ៨០ ក្រុមហ៊ុន​មកពី​ប្រទេស​បារាំង និង ៣០​ ក្រុមហ៊ុន​មកពីប្រទេសកម្ពុជា។

វេទិកានេះ​មានគោលដៅស្វែងយល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ជាពិសេស​ការលើក​កម្ពស់កាលានុវត្តភាព​ធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ជាមួយ​គ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ​ជាអធិបតីក្នុងពិធីចុះហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឯកជន​ចំនួន ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​និយាយ​ភាសា​បារាំង ក៏ដូចជាគាំទ្រដល់ធុរកិច្ច ប្រទេសនិយាយភាសាបារាំង តាមរយៈការរៀប​ចំ​ជំនួប​ពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ច។

ដោយ​ឡែក​នៅ​​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រៀបចំ​នៅ​ទីក្រុង​ដាវ៉ូស ​ប្រទេស​ស្វីស ប្រមុខ​ដឹកនាំ​កម្ពុជា​​ក៏បាន​ឆ្លៀត​ជួប​តំណាង​ក្រុមហ៊ុនអន្តរជាតិ​​ធំៗ​ចំនួន ៩ ក្នុង​នោះ​មាន​ដូចជា ក្រុមហ៊ុន Hawkeye 360 Inc (អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន លំហ​ភូមិសាស្ត្រ) ក្រុមហ៊ុន Shenzhen Power Solution (វិនិយោគ​ផលិតផល​អំពូល​សូឡា​មានតម្លៃសមរម្យ​លំដាប់​ពិភពលោក) ក្រុមហ៊ុន Trip.com (ជាវេបសាយ​ធ្វើដំណើរមួយ​ឈានមុខ​លើពិភពលោក​) ក្រុមហ៊ុន Wilmar International (ធុរកិច្ច​លើ​វិស័យ​កសិកម្ម) ក្រុមហ៊ុន Grab (វិនិយោគ​បច្ចេកវិទ្យាទូរសព្ទចល័ត​ផ្តល់សេវាកម្ម ដឹកជញ្ជូន​អាហារ​និង​ការទូទាត់​តាមប្រព័ន្ធឌីជីថល) និង​បណ្តាក្រុមហ៊ុនមួយចំនួនទៀត។

ក្នុងជំនួបនោះថ្នាក់ដឹកនាំក្រុមហ៊ុនបានជម្រាបសម្តេចធិបតីអំពីសក្តានុពលវិនិយោគ ដោយបង្ហាញបំណងពង្រីកការវិនិយោគ​ដែល​មានស្រាប់នៅកម្ពុជា និងសិក្សាអំពីលទ្ធភាពបោះទុនវិនិយោគថ្មីបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ឃាតក
សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម