ព័ត៌មានជាតិ
១ សប្ដាហ៍ ក្រសួងការងារ បើកវគ្គបណ្ដុះបណ្ដាលយុវជនក្រីក្រ និងងាយរងហានិភ័យ ជាង ៦៧០ ថ្នាក់ មានសិស្សជិត ២ ម៉ឺននាក់
រយៈពេល ១ សប្ដាហ៍ ពោល ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនមកពីសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ប្រមាណជាង ៦៧០ ថ្នាក់ ទៅលើមុខជំនាញចំនួន ១០ ដែលមានសិស្សប្រមាណជិត ២ ម៉ឺននាក់។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២២ មករា នេះថា គិតត្រឹមថ្ងៃទី ២១ មករានេះ ក្រសួង បានបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងយុវជនមកពីសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត សរុបចំនួន ៦៧៣ ថ្នាក់ ដែលមានសិស្សចូលរៀនសរុប ១៩ ៨០៦ នាក់ (ស្រី ៧ ០៧៤ នាក់) ទៅលើវិស័យចំនួន ១០ ក្នុងនោះផ្នែកសំណង់ ចំនួន ១៨៩ ថ្នាក់ អគ្គិសនី និងថាមពល ចំនួន ១៤ ថ្នាក់, អេឡិចត្រូនិកចំនួន ៤១ ថ្នាក់, កម្មន្តសាលចំនួន ៥៣ ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន ១០៤ ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១០១ ថ្នាក់, សេវាកម្មចំនួន ៣២ ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦០ ថ្នាក់ ទេសចរណ៍ចំនួន ៤១ ថ្នាក់, និង កសិកម្ម និង កសិ-ឧស្សាហកម្មចំនួន ៣៨ ថ្នាក់។
លោកបានបន្តថា គិតត្រឹមល្ងាចថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានអ្នកចុះឈ្មោះសរុបចំនួន ២៥ ៩០៧ នាក់ (ស្រី ៩ ០១១ នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៩ ៧២៩ នាក់ (ស្រី ៣ ២៤០ នាក់), បាត់ដំបង ៣ ៣៤៥ នាក់ (ស្រី ១ ៤២៣ នាក់), សៀមរាប ១ ៨៤៦ នាក់ (ស្រី ៥០៥ នាក់), ព្រះសីហនុ ១ ០០៧ នាក់ (ស្រី ៣៥៥ នាក់), កណ្ដាល ៩២៤ នាក់ (ស្រី ២៤៣ នាក់), និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ០៥៦ នាក់ (ស្រី ៣ ២៤៥ នាក់)។ ក្នុងនោះផ្នែកសំណង់សរុបមានចំនួន ៣ ៩៨៩ នាក់ (ស្រី ៥៩៤ នាក់), អគ្គិសនី និងថាមពល ៥៩៥ នាក់ (ស្រី ៥៦ នាក់), អេឡិចត្រូនិក ៤៩០ នាក់ (ស្រី ៩១ នាក់), កម្មន្តសាល ១៨០ នាក់ (ស្រី ១៣ នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ៣ ៩១៦ នាក់ (ស្រី ១៦២ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៨ ៣៨១ នាក់ (ស្រី ៤ ៤០៦ នាក់) , សេវាកម្ម ១ ៤៨២ នាក់ (ស្រី ១ ២៧២ នាក់), បរិក្ខារត្រជាក់ និងកម្តៅ ៣ ៩៣០ នាក់ (ស្រី ១២៩ នាក់), ទេសចរណ៍ ១ ៧៣៩ នាក់ (ស្រី ១ ៣៤១ នាក់), និង កសិកម្ម និង កសិ-ឧស្សាហកម្ម ១ ២០៥ នាក់ (ស្រី ៩៤៧ នាក់)។
កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាល បានបើកវគ្គជាលើកដំបូងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណជិត ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
លោក កត្តា អ៊ន បានជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បន្តចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាបន្តបន្ទាប់ទៀត ដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងក្រុមគ្រួសារ។
លោក កត្តា អ៊ន បានបន្ថែមថា ការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់ទេ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោកបានបញ្ជាក់ថា យុវជន អាចចុះឈ្មោះចូលរៀននៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ ឬ តាមរយៈ TVET 1.5M ដោយអាចទាញយកកម្មវិធីនេះពី APPSTORE (IOS) និងPlayStore និងពី APPGallery ផងដែរ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់