ព័ត៌មានជាតិ
កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងគោលនយោបាយការបរទេសឯករាជ្យ
កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នុវពហុភាគីនិយម និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ការប្ដេជ្ញានេះ ធ្វើឡើងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួមក្នុងពិភពលោក“ នៅទីក្រុងកាប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០២៤ នេះ។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នេះ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា កម្ពុជាប្រឆាំងនឹងការប្រេីប្រាស់កម្លាំង ឬការគំរាមកំហែងដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាអំពាវនាវឱ្យភាគី ដែលកំពុងច្បាំងគ្នាប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី។

ម៉្យាងវិញទៀត កម្ពុជាទទួលស្គាល់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការត្បូងទល់ត្បូង (South-South cooperation) ក្នុងការកសាងភាពធន់ នៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវយុត្តិធម៌សង្គម។ យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងសម្រេចបាននូវគោលដៅរួម។ ដូចនេះ ចលនាមិនចូលបក្សសម្ព័ន្ធ គួរតែបន្តជាតួអង្គកត្តាលីករសម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសតវត្សដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ជាងពីរទស្សវត្សរ៍កន្លងផុតទៅ កម្ពុជាបានដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ បានអនុវត្តកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចផ្សារ និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានដោយបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយយល់ច្បាស់ពីសារៈសំខាន់ នៃសន្តិភាពក្នុងការអភិវឌ្ឍជាតិ កម្ពុជាបានប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពក្នុងប្រទេសកម្ពុជា”។ លើសពីនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន ៩ ផងដែរ។

គួរបញ្ជាក់ថា ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវបានបង្កើតទ្បើងនៅឆ្នាំ ១៩៦១ នៅក្នុងពេលសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសអាស៊ី និងអាហ្រ្វិកបានជួបប្រជុំគ្នានៅទីក្រុមបាន់ឌុង (Bandung) ប្រទេសឥណ្ឌូណេស៊ី និងបានចេញសេចក្តីថ្លែងការណ៍ទីក្រុងបាន់ឌុង «បញ្ចសិលា» ឬ គោលការណ៍ ១០ ចំណុចស្តីពីសន្តិសហវិជ្ជមាន៖ ១. គោរពគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ២. គោរពអធិបតេយ្យភាព និងបូរណភាពដែនដី ៣. សមភាពនៃប្រទេសតូច និងធំ ៤. មិនលូកដៃចូលកិច្ចការផ្ទៃក្នុង ៥. គោរពសិទ្ធិស្វ័យការពារ ៦. មិនប្រើកម្លាំងដើម្បីការពារផលប្រយោជន៍ប្រទេសធំ ៧. មិនប្រើកម្លាំងយោធា ឬគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសអធិបតេយ្យ ៨. ការដោះស្រាយជម្លោះដោយសន្តិវិធី ៩. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ១០. ការគោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។ នាពេលបច្ចុប្បន្ន NAM សមាជិកមានចំនួន ១២០ ប្រទេសសង្កេតការណ៍ ១៨ និងអង្គការសង្កេតការណ៍ ១០។ កម្ពុជា គឺជាប្រទេសស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ