ព័ត៌មានជាតិ
សម្ដេចតេជោ៖ ជោគជ័យ មិនមែនបានមកដោយការិយាល័យល្អ រថយន្តទំនើប សម្លៀកបំពាក់ស្អាតនោះទេ
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យ មិនមែនបានមកដោយសារការិយាល័យល្អ រថយន្តទំនើប ឬសម្លៀកបំពាក់ស្អាតនោះទេ តែផ្ទុយទៅវិញ ការបំពេញកិច្ចការប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជន ទើបជាចំណុចជោគជ័យពិតប្រាកដ។
ការដែលសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ គឺបន្ទាប់ពីសម្ដេច បានឃើញរូបថតមួយសន្លឹក ដែលពេលនោះសម្ដេចមានវ័យមិនគ្រាន់២៧ឆ្នាំផង បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងឆ្នាំ១៩៧៩។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ អមដោយរូបថតអនុស្សាវរីយ៍មួយសន្លឹកនេះ សម្ដេច តេជោ ហ៊ុន សែន បានរៀបរាប់ដូច្នេះថា៖ «ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំ មិនទាន់បានជួបប្រពន្ធកូន មានរបបស្បៀង១៦គីឡូ ក្នុងនោះ អង្ករ១០គីឡូ ពោតក្រហម៦គីឡូ។ ងាកមកសម្លៀកបំពាក់ខ្ញុំ មានខោអាវធំតែមួយសម្រាប់នេះទេ ដែលជាជំនួយរបស់មិត្តវៀតណាម»។
បើតាមសំណេរដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្តដូច្នេះថា៖ «ខោអាវធំនេះ មិនបានវាស់កាត់ទេ បានជាខោវែងជាងជើងអាវធំជាងខ្លួន។ រីឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មី ម្ខាងធំ ម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច»។ តែយ៉ាងណា សម្ដេចតេជោ គូសបញ្ជាក់ថា ខោអាវមិនស្អាតនេះ មិនរំខានដល់ការងាររបស់សម្ដេចនោះទេ វាតាមបម្រើសម្ដេចទាំងនៅរាជធានីភ្នំពេញ ទីក្រុងហាណូយ ទីក្រុងមូស្គូ កូឡុំបូ ប្រទេសស្រីលង្កា រួមទាំងពេលសម្ដេចធ្វើដំណើរទៅចូលរួមកិច្ចប្រជុំប្រទេសនៃចលនាមិនចូលបក្សសម្ព័ន។
សម្ដេចតេជោ សង្កត់ធ្ងន់ថា ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យសម្ដេចទទួលបានជោគជ័យ រយៈពេលប្រមាណជាង ៤៥ឆ្នាំកន្លងមក ហើយជោគជ័យដែលបានមកដោយការលំបាកនេះ គឺជោគជ័យដ៏មានមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។
ក្នុងន័យនេះ តាមរយៈរូបថតមួយសន្លឹកនេះ សម្តេចតេជោ ក៏បានរំលេចពាក្យពេចន៍ដ៏មានអត្ថន័យថា «ត្រូវចងចាំជោគជ័យមិនមែន បានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាព ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន»៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ