ព័ត៌មានជាតិ
ក្រសួង នឹងលុបអាជ្ញាបណ្ណរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្រមាចោល បើបន្តផ្សាយជំនឿដែលគ្មានការពិត
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញលិខិតព្រមានជាលើកចុងក្រោយចំពោះលោក ហៀក សេងហួត ដែលគេស្គាល់ថាជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមាឱ្យបញ្ឈប់ជាបន្ទាន់ រាល់ការរៀបរាប់ពន្យល់នូវប្រវត្តិសាស្ត្រ ជំនឿផ្សេងដែលផ្ទុយពីការពិត។ ក្នុងករណី មិនអនុវត្តន៍តាមការព្រមាននេះ ក្រសួងទេសចរណ៍ នឹងព្យួរអាជ្ញាបណ្ណ ឬឈានដល់ការដកអាជ្ញាបណ្ណមគ្គុទេសក៍ទេសចរណ៍របស់លោកទាំងស្រុង។

ការណ៍ដែលក្រសួងចេញលិខិតព្រមានជាលើកចុងក្រោយបែបនេះ គឺបន្ទាប់ពីលោក ហៀក សេងហួត បានប្រព្រឹត្តិទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយទៅកាន់ភ្ញៀវទេសចរ និងផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមអំពីប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ច្បាស់លាស់ ដែលនាំឱ្យមានការប៉ះពាល់ដល់វប្បធម៌ និងសាសនារបស់កម្ពុជា។
តាមលិខិតព្រមាន ក្រសួងទេសចរណ៏បានសរសេរដូច្នេះថា “សូមធ្វើការព្រមាន លោក ហៀក សេងហួត ជាលើកចុងក្រោយ ដោយបញ្ឈប់រាល់ការផ្សព្វផ្សាយ និងការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋាន ប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង”។
ក្រសួងទេសចរណ៍បានដាក់ក្ដីសង្ឃឹមថា លោក ហៀក សេងហួត នឹងកែតម្រូវសកម្មភាពប្រតិបត្តិ ឱ្យស្របតាមក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកតម្កើងតម្លៃនៃវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។
ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ មគ្គុទេសក៍ទេសចរណ៍ក្រមា លោក ហៀក សេងហួត បានធ្វើសកម្មភាពផុ្សព្វផ្សាយអបិយជំនឿដែលផ្ទុយពីប្រវត្តិសាស្ត្រ ថែមទាំងចូលរួមក្នុងសកម្មភាពជាមួយស្ត្រីលក់ថ្នាំបុរាណតាមអនឡាញសម្ដែងជាអ្នកស្នងរូប ព្រះនាងឥន្ទ្រទេវី នៅទីតាំងសក្ការៈលោកតារាជ នៅប្រាសាទអង្គរវត្ត ក៏ដូចជានៅមុខចម្លាក់នានា និងព្រះបរមរូបព្រះនាងឥន្ទ្រទេវី នាប្រាសាទព្រះខ័ន ខេត្តសៀមរាបជាដើម ក្នុងអាការៈយំខ្សឹកខ្សួលស្ដាយស្រណោះ។ ក្រៅពីនេះ លោក ហៀក សេងហួត បានប្រើប្រាស់ពាក្យសម្ដីមិនសមគួរចំពោះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ទៀតផង៕
ដោយ៖ង៉ិល ណារ៉ាត់



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ