ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍ ៖ ការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងផ្ដល់ប្រយោជន៍ ៣
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការរៀបចំឲ្យមានព្រឹត្តិការណ៍ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា-ចិន ២០២៤ នេះ បានផ្ដល់ផលប្រយោជន៍ចំនួន ៣។
តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី ក្នុងកម្មវិធីវេទិកាអ្នកជំនាញ ក្រោមប្រធានបទ «២០២៤ ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងហុចផ្លែផ្កាអ្វីខ្លះដល់ប្រទេសទាំងពីរ?» កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នេះ នឹងទទួលបានផលប្រយោជន៍ចំនួន ៣។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងបន្តថា ផលប្រយោជន៍ចំនួន ៣ ដែលទទួលបានតាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសកម្ពុជា-ចិន នេះ រួមមាន ៖
ទី១–ការផ្លាស់ប្ដូរ នៃអ្នកជំនួញ
អ្នកជំនួញ អាចធ្វើដំណើរទៅវិញទៅមក រៀនសូត្រពីគ្នា មើលអំពីខ្សែចង្វាក់ផ្គត់ផ្គង់(Supply Chain) មើលអំពីមូលដ្ឋាន នៃការផលិត ទីផ្សារ និងអាចរៀនពីបទពិសោធន៍យកមករៀបចំនៅក្នុងស្រុក។
ទី២–ការផ្លាស់ប្ដូរអ្នកវិនិយោគ
ការផ្លាស់ប្ដូរអ្នកវិនិយោគ អាចនឹងផ្ដល់ឲ្យលំហូរទុនវិនិយោគចូលមកតាមរយៈការផ្លាស់ប្ដូរប្រជាជននិងប្រជាជន សម្រាប់ជាប្រភព នៃផលិតកម្មរបស់កម្ពុជា។ សម្រាប់បច្ចុប្បន្ន កម្ពុជា ជាប្រទេសកំពុងចាប់យកនូវវិស័យឧស្សាហកម្មជាចម្បង។ ចំពោះវិស័យឧស្សាហកម្មនៅប្រទេសចិនវិញ គឺជាឧស្សាហកម្មមួយចាប់ផ្ដើមមានថ្លៃដើមខ្ពស់ឡើងៗ ហើយពិបាកនៅក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ដូច្នេះ កម្ពុជា ក៏ជាប្រទេសមួយអាចស្រូបយកការវិនិយោគពីចិនដែរ ដែលគេហៅថា «ការបង្វែរទិសខ្សែចង្វាក់ផ្គត់ផ្គង់(Supply Chain) នៃមូលដ្ឋានផលិតកម្មមកកម្ពុជា»។ បន្ថែមនោះ ប្រទេសកម្ពុជា គឺ ទី១-មានថ្លៃដើមទាប ចំណាយក្នុងការរស់នៅក៏ទាប។ ទី២-រដ្ឋាភិបាល កំពុងតែបង្កើនជំនាញដែលមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ទៅ ១ លាន ៥ សែននាក់ នេះគឺជាគោលនយោបាយមួយត្រៀមសម្រាប់ទាញវិនិយោគមក។ ដូច្នេះ ការប្រារព្ធពិធីប្រជាជន និងប្រជាជនកម្ពុជា-ចិន បានត្រៀមខ្លួនរួចជាស្រេច។
ទី៣–លំហូរភ្ញៀវទេសចរ ក៏ជាប្រភព នៃការបង្ហូរលុយ និងបង្ហូរហិរញ្ញវត្ថុ ចូលមកប្រទេសកម្ពុជាដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងបន្ថែមថា «ក្រៅពីនោះ ខ្ញុំ គិតថា វាអាចនឹងមានការផ្លាស់ប្ដូរមួយទៀត គឺរវាងអ្នកជំនាញ និងអ្នកជំនាញ ព្រោះអ្នកជំនាញ និងអ្នកជំនាញ សាស្ត្រាចារ្យ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងអ្នកវិទ្យាសាស្ត្រ សុទ្ធតែជាប្រជាជនដូចគ្នា អញ្ចឹងនៅពេលដែលគាត់ហូរចូលមក គាត់នឹងអាចចែករំលែកបទពិសោធន៍ពីប្រទេសមួយទៅប្រទេសមួយទៅក្នុងការអភិវឌ្ឍប្រទេសរបស់គាត់»។
លោកបណ្ឌិត បញ្ជាក់ថា សម្រាប់ការអភិវឌ្ឍតភ្ជាប់រវាងអ្នកវិនិយោគ អ្នកជំនួញ និងភ្ញៀវទេសចរ នោះ នឹងជឿថា ទំនាក់ទំនងប្រជាជន និងប្រជាជន កម្ពុជា-ចិន នេះ នឹងធ្វើឲ្យប្រទេសចិនលេចមុខលេចមាត់នៅលើសកលលោកកាន់តែធំ ហើយ កម្ពុជា ក៏នឹងក្លាយជាមិត្តដ៏ល្អរបស់ចិនបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
គួរជម្រាបថា ប្រទេសកម្ពុជា-ចិន បានរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។
ព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នេះ រៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?