Connect with us

ព័ត៌មានជាតិ

​កសិករក្នុងភូមិរអាង ខេត្តកំពង់ចាម ​ចាប់ផ្ដើមប្រមូល​ផល​ប៉ិកួៈជាង ៨០ តោន ចែកចាយទីផ្សារក្នុងស្រុក ​

បានផុស

នៅ

​កសិករក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់ផ្ដើមប្រមូលផលប៉ិកួៈ ដែលមាន​ផ្ទៃដីជាង ២០ ហិកតា ​នៅដើមឆ្នាំ ២០២៤នេះ។ ទិន្នផលប៉ិកួៈ ​ទទួលបានប្រមាណ ៤ តោន ក្នុងមួយហិកតា ដែលកសិករអាចលក់បានតម្លៃ ៧០០ រៀល ក្នុងមួយ​គីឡូក្រាម ទាបជាងឆ្នាំមុន ៣០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នួន ពេជ្រ អាយុ ៦១ ឆ្នាំ ​ជាកសិករ​ដាំប៉ិកួៈ ​​បានរៀបរាប់ឲ្យដឹងថា លោកដាំប៉ិកួៈតែកន្លះ​ហិកតា ​ប្រើពូជអស់ ២០ គីឡូក្រាម ​អាចប្រមូលផលមកវិញជាង ២ តោន។ ប៉ិកួៈងាយដាំ តែតម្រូវឲ្យកសិករឧស្សាហ៍ព្យាយាម មានពេលវាចាំថែសម្អាតស្មៅ ស្រោចទឹក បាញ់ថ្នាំសម្លាប់សត្វល្អិត ពូនរង កាត់ត្រូយ កាត់ផ្កា ទើបវាឲ្យផលល្អ។

បច្ចេកទេសកាត់ត្រូយ កាត់ផ្កា សំខាន់បំផុត គឺជួយឲ្យប៉ិកួៈមានមើមធំល្អ ខណៈប៉ិកួៈប្រើពេលដាំ ៣ ខែ និង១០ថ្ងៃ កសិករ​អាចប្រមូលផលបានហើយ បើយើងចង់ប្រមូលផលជាបន្តបន្ទាប់ យើងដាំឆ្លាស់ពេលខុសៗគ្នាទៅ នោះកសិករមានប៉ិគក់លក់រហូតដល់ខែមេសាទើបអស់។

វាមានទីផ្សារ ងាយលក់ មានឈ្មួញចុះទិញដល់ទីចម្ការ ពិសេសគេដឹកទៅលក់នៅភ្នំពេញតែម្តង។ ប៉ិកួៈមានសារៈប្រយោជន៍ដល់មនុស្ស សត្វ អាចហូបលេង ធ្វើជាស្នូលនំប៉ាវ នំក្រូចស្នូលប្រៃ ឆ្នៃតាមចិត្តចង់ ពិសេសទៀតគេទិញឲ្យសត្វ​ស្វាស៉ីជាអាហារទៀតផងដែរ។

លោក ម៉ន រ៉េត មេឃុំរអាង បានបញ្ជាក់ឲ្យដឹងថា ក្នុងឃុំមានចំនួន២ភូមិដែលដាំប៉ិកួៈ គឺភូមិរមូលដាំជាង៤ហិកតា និងភូមិរអាងក្រោមដាំជិត ២០ ហិកតា សរុបផ្ទៃដីអាចជាង២០ហិកតា។ យើងពិនិត្យជាក់ស្តែង ឃើញកសិករគាត់ដាំដំណាំ​៤ប្រភេទរួមមាន មានប៉ិកួៈ សណ្តែកដី ពោត និងល្ង វិលជុំរាល់ឆ្នាំ ព្រោះផលដំណាំនេះ មានទីផ្សារច្បាស់លាស់ កសិកររីករាយនិងបន្តផលិតទិន្នផលនេះ ប្រកបដោយគុណភាព និងគ្មានគីមី សម្រាប់សុខភាពយើងទាំងអស់គ្នា។

កសិករពេញនិយមកសិកម្មនេះ ព្រោះវាបានញាំងឲ្យមានសុវត្ថិភាពសេដ្ឋកិច្ចគ្រួសារយ៉ាងប្រសើរ ក្នុងឃុំមិនសូវមានពលរដ្ឋធ្វើចំណាកស្រុកនោះទេ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៨ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុនអាល្លឺម៉ង់ ចុះហត្ថលេខាទិញម្រេចខ្មៅ ១០០ តោន ពីសហគមន៍​កសិកម្មទំនើប​ម្រេច​មេមត់ត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម