ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្ត្រីអន្តោប្រវេសន៍ទាំងអស់ កុំធ្វើលើសពីគោលការណ៍ច្បាប់
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីជំនាញអន្តោប្រវេសន៍ទាំងអស់ កុំធ្វើលើសពីគោលការណ៍ច្បាប់។ លោកបានណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស និងអន្តោរប្រវេសសន្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់មន្រ្តីជំនាញអន្តោប្រវេសន៍ទាំងអស់ត្រូវចុះធ្វើការងារនេះ ដោយសហការឱ្យបានល្អជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការចុះធ្វើបច្ចុប្បន្នភាពចំពោះជនបរទេស និងអន្តោរប្រវេសសន្តឱ្យបានច្បាស់លាស់ម៉ឺងម៉ាត់អនុវត្តតាមជំនាញ និងច្បាប់។ លោកថា ការចុះទៅធ្វើការងារ គឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ។

លោកបានបន្ថែមទៀតថា កិច្ចការងារគ្រប់គ្រងជនបរទេសជាការងារចាំបាច់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានល្អ ដោយទាមទារមន្រ្តីជំនាញបំពេញការងារត្រូវមានការទទួលខុសត្រូវខ្ពស់។ លោកបន្តថា ការចុះទៅធ្វើបច្ចុប្បន្នភាពនេះក៏ត្រូវក្តាប់ឱ្យបានអំពីសភាពការណ៍ និងបញ្ហាប្រឈមថាតើម្ចាស់ទីតាំង សហគ្រាស រោងចក្រ សណ្ឋាគារ ខុនដូ ម្ចាស់បុរី ផ្ទះជួល បានសហការល្អរឺមិនចូលរួមសហការ និងការរស់នៅរបស់ជនបរទេសរាយប៉ាយ ស្នាក់នៅមិនរៀបរយទៅតាមការកំណត់របស់ក្រុមហ៊ុន ហើយធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើក្នុងការពិនិត្យដោះស្រាយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំង១០៥ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញអន្តោរប្រវេសន៍ឱ្យមានចំណេះដឹងច្បាស់លាស់លើការអនុវត្តនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ