Connect with us

ព័ត៌មានជាតិ

Urban Village គម្រោងទី២​ ដែលជាអគារខ្ពស់បំផុតលើផ្លូវ៦០ម៉ែត្រ បាន​បញ្ចប់ការសាងសង់គ្រោងអគារហើយ

បានផុស

នៅ

Urban Village គម្រោងទី២ ដែលជាអគារខ្ពស់បំផុតនៅលើមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មានកម្ពស់ដល់២០៣ម៉ែត្រ ដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ជនជាតិហុងកុងដ៏ធំបំផុតនោះ បានប្រារព្ធពិធីអបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួន ជាប្រវត្តិសាស្ត្រយ៉ាងអធិកអធម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដឹកនាំធុរកិច្ចល្បីៗ និងភ្ញៀវកិត្តិយសជាច្រើននាក់មកពីក្រៅ និងក្នុងប្រទេស បានប្រមូលផ្តុំគ្នាដោយក្តីរំភើបរីករាយ ដើម្បីអបអរសាទរស្ថាបនិកនៃគម្រោងខុនដូនេះ ដែលរៀបចំឡើងនៅលើដំបូលអគារ Urban Village Phase II និងបន្ទប់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ Factory Phnom Penh។

ក្នុងពិធីដ៏អស្ចារ្យនេះ មានកម្មវិធីជាច្រើន ដូចជា ពិធីកាត់ខ្សែបូ ពិធីចាក់ និងបង្ហោះប៉េងប៉ោង ពិធីប៉ែលមាស ពិធីប្រោះព្រំ និងសូត្រមន្តដោយព្រះវជិរប្បញ្ញោ គូ សុភាព លោតម៉ុងសាយ ពិធីបួងសួងសែនក្បាលជ្រូក ព្រមទាំងការសម្ដែងសិល្បៈផ្សេងៗ។ ជាមួយគ្នានេះ ក៏មានការថ្លែងសុន្ទរកថាពីលោកបណ្ឌិត Ben Li ជាស្ថាបនិក និងប្រធាន Urban Village and Factory Phnom Penh និងលោកស្រី Catherine Chan ជាស្ថាបនិក និងនាយកប្រតិបត្តិនៃ Urban Village and Factory Phnom Penh ផងដែរ។

នៅពេលចូលរួមក្នុងពិធីអបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគារ (Topping-out ceremony) នៅលើកំពូលអគារនេះ ភ្ញៀវពិតជាភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាពជុំវិញ និងខ្យល់អាកាសពីគ្រប់ទិសទីនៃអគារខ្ពស់បំផុតនៅលើមហាវិថីសម្ដេច ហ៊ុន សែន ពីត្រើយខាងកើតមានទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេ នៅខាងជើង គឺទិដ្ឋភាពកណ្ដាលរាជធានីភ្នំពេញ និងពីចំហៀងខាងលិច អាចមើលឃើញផ្សារទំនើប ២៧១មេហ្គា ហើយពីផ្នែកខាងត្បូង មានព្រលានយន្តហោះថ្មី និងផ្សារទំនើបអ៊ីអនទី៣ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។

ពិធីអបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគារពេលនេះ គឺបញ្ជាក់ពីការ​បញ្ចប់​ដោយ​ជោគជ័យ​នៃ​ធ្នឹម​រចនាសម្ព័ន្ធ​ចុង​ក្រោយ​ដែល​ត្រូវ​បាន​លើក​ឡើង​ជា​កន្លែង​ដែលបំពេញ​ស៊ុម​អគារទាំងស្រុង។ តាមពិតទៅ Urban Village Phase II មិនត្រឹមតែជាអគារខ្ពស់ជាងគេនៅមហាវិថីសម្ដេច ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអគារមួយក្នុងចំណោមអគារខ្ពស់ជាង គេទាំង៤ នៅកម្ពុជាផងដែរ។ លើសពីនេះ Urban Village ជាគម្រោងតែមួយគត់នៅកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាង ៣០ពាន ហើយជាគម្រោងដំបូង និងតែមួយគត់នៅកម្ពុជា ដែលបានទទួលពានរង្វាន់ការអភិវឌ្ឍខុនដូល្អបំផុត ពាន រង្វាន់ Co-working Space ល្អបំផុតនៅអាស៊ីពី Asia Property Guru ពានរង្វាន់គម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត នៅក្នុងកម្មវិធី International Pacific Award ពីប្រទេសអង់គ្លេស។

ជាងនេះទៅទៀត Urban Village ក៏ជាគម្រោងតែមួយគត់ដែលមានផ្ទៃដីសហគមន៍រស់នៅប្រមាណ៧៦០​​ ០០០ម៉ែត្រការ៉េ នៅក្នុងទីក្រុងជាមួយនឹងសហគមន៍រស់រវើកនៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh ដែលមានវិចិត្រសាលសិល្បៈដ៏ធំបំផុត កន្លែងធ្វើការរួមគ្នា ឧទ្យាន trampoline និងកន្លែងជិះស្គីជាដើម។

អ្នកស្រី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Urban Village & Factory Phnom Penh បានថ្លែងថា អស់រយៈពេលជាង៣០ឆ្នាំមកនេះ Urban Village តែងតែអភិវឌ្ឈខ្លួនឱ្យរីកចម្រើន ដើម្បីក្លាយជាគម្រោងល្អបំផុត ដែលនាំយកបទពិសោធន៍គុណភាពខ្ពស់ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។ អ្នកស្រីបន្តថា ទោះ បីជាមានការឡើងចុះ ប៉ុន្តែគម្រោងផ្តោតលើភាពវិជ្ជមាន និងឆ្ពោះទៅមុខ ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរីក ចម្រើនជាមួយគ្នា។

លោកបណ្ឌិត Ben Li ស្ថាបនិក និងជាប្រធាន Urban Village & Factory Phnom Penh មានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា“ពួកយើងស្រឡាញ់ប្រទេសកម្ពុជាណាស់ ហើយនេះជាប្រទេស ដ៏ស្រស់ស្អាតដែលមានមនុស្សល្អជាច្រើន។ យើង​ពិតជាត្រេកអរ និងដឹង​គុណ​ជាខ្លាំង​ ដែល​បាន​មកនៅ​ទីនេះ​។ លោក ជឿជាក់ថា Urban Village Phase II នឹងក្លាយជាផ្ទះដ៏ល្អបំផុតសម្រាប់មនុស្សរស់នៅ កន្លែងធ្វើការ និងកម្សាន្ដ។ លោកបណ្ឌិត Ben Li បានបន្តថា «ខ្ញុំតែងតែមើលឃើញសក្តានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរហូតមើលលែងស្គាល់ ព្រោះអ្វីៗទាំងអស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះ ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​គ្រប់គ្នាឱ្យចាប់​ផ្តើម​វិនិយោគ​ឥឡូវ​នេះ»។

លើសពីការប្រារព្ធពិធី Topping-out Urban Village ក៏មានការតាំងពិព័រណ៌សិល្បៈដ៏ធំនៃស្នាដៃសិល្បៈដោយវិចិត្រករសម័យទំនើបនៅអឺរ៉ុបដ៏ល្បីល្បាញនៅក្នុងសតវត្សទី២០ រួមទាំង Pablo Picasso, Joan Miro, Sam Szafran និងសិល្បករចិនដ៏ល្បីល្បាញ Zao Wouki។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បាននាំមកដោយវិចិត្រសាលសិល្បៈ Sra’Art ជាលើកទីមួយហើយដែលស្នាដៃទាំងនេះ ត្រូវបានដាក់តាំងបង្ហាញក្នុងប្រទេសកម្ពុជា ដែលផ្តល់បទពិសោធន៍ វប្បធម៌ពិសេសមួយសម្រាប់អ្នកចូលចិត្តសិល្បៈ និងអ្នកប្រមូលទិញសិល្បៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្តេចធិបតី ឱ្យសហព័ន្ធស្រូវអង្ករចាប់ដៃជាមួយភាគីពាក់ព័ន្ធ បង្រៀនជំនាញបច្ចេកទេសដល់កសិករ ដើម្បីបង្កើនទិន្នផល

ជីវិតកម្សាន្ដ៣២ នាទីutes មុន

ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម