Connect with us

ព័ត៌មានជាតិ

ស្ថាប័នតុលាការ ស្នើអាជ្ញាធរមូលដ្ឋានចូលរួមសហការពង្រឹងវិស័យយុត្តិធម៌ដល់ប្រជាពលរដ្ឋ

បានផុស

នៅ

ស្ថាប័នតុលាការស្នើដល់អាជ្ញាធរមូលគ្រប់ផ្នែកចូលរួមសហការគ្នាពង្រឹងវិស័យយុត្តិធម៌ដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តតួនាទី ភារកិច្ច តាមនីតិច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ទទួលបានការការពារពីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ កិច្ចសហការវិស័យយុត្តិធម៌ នៅក្នុងក្រុងស្ទឹងសែន។ ក្នុងឱកាសនោះ លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លើកឡើងថា ការបំពេញតួនាទីរបស់អាជ្ញាធរ គឺជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលពួកគាត់ទទួលបានការគាំពារពីស្ថានប័នច្បាប់។ លោកបន្តថា ការអនុវត្តន៍នីតិវិធីផ្សេងៗជូនបងប្អូននៅមូលដ្ឋានចាំបាច់បំផុតត្រូវអនុវត្តដោយភាពស្មោះត្រង់ ព្រោះរាល់ការសម្រេចរបស់អាជ្ញាធរដែលមានលិខិតជាលាយលក្ខអក្សរ គឺត្រូវទទួលស្គាល់ និងយក​ព័ស្តុតាងក្នុងករណីមានបណ្តឹងណាមួយ កើតឡើងប្តឹងទៅកាន់ស្ថាប័នតុលាការ។ ការអនុវត្តច្បាប់ គឺជាយុត្តិធម៌សង្គម ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប រស់នៅក្នុងសង្គមមួយ ដែលប្រកាន់យករបបលទ្ធិប្រជាធិបត្តេយ្យ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើភាពគ្នាក្នុងសង្គមស្ថិតក្រោមលក្ខណ្ឌច្បាប់ និងទទួលការពារពីច្បាប់ អនុវត្តស្មើភាពគ្នាសម្រាប់មហាជនទូទៅ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ត្រូវចូលរួមសហការយុទ្ធនាការជំរុញ និងការពន្លឿនសំណុំរឿងផ្សេងៗ និងផ្តល់កិច្ចសហការ ពិនិត្យដោះស្រាយ ភាពមិនប្រក្រតីផ្សេងៗក្នុងតុលាការ ប្រសិនមានករណីសង្កេតឃើញថា ការសម្រេច​របស់ស្ថាប័នតុលាការ ផ្ទុយពីស្ថានភាពពិត ដែលបង្កឲ្យប្រជាពលរដ្ឋមានភាពអយុត្តិធម៌ ហើយត្រូវផ្តល់ព័ត៌មានទាំងអស់នេះមកកាន់ប្រព័ន្ធតុលាការជាបន្ទាន់។

ក្នុងឱកាសនោះផងដែរ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន លើកឡើងផងដែរថា ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលក្រុង មានការិយាល័យចំណុះរដ្ឋបាលក្រុងចំនួន១៣ មានអង្គភាពជុំវិញក្រុង កងកំលាំងទាំងបី ៣ កំពុងអនុវត្តទៅតាមជំនាញ និងផ្នែករៀងៗខ្លួន ក្នុងការបម្រើសេវាជូនប្រជាពលដ្ឋ។ ទន្ទឹមជាមួយនឹងការអនុវត្តមុខងារទាំងអស់នេះ រដ្ឋបាលបាលក្រុងស្ទឹងសែន ក៏បានចូលរួមអនុវត្តនូវគោលនយោបាយ ដោះស្រាយ សម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទនៅមូលដ្ឋាន បានសម្រុះសម្រួលពាក្យបណ្ដឹង នៅក្នុងឆ្នាំ២០២៣ ចំនួន ៣០ករណី ក្នុងនោះមានករណីទំនាស់ដីធ្លីចំនួន១៩ករណី ករណីជំពាក់ប្រាក់ចំនួន ០៦ករណី បណ្តឹងការិយាល័យប្រជាពលរដ្ឋខេត្ត ចំនួន ០៤ករណី និងករណី បរិស្ថាន អនាម័យ ចំនួន ០១ ករណី។ បានដោះស្រាយបញ្ចប់ ចំនួន២៥ករណី និងមិនស្រុះស្រួលគ្នា ចំនួន ៥ ករណី។ ដើម្បីឲ្យការអនុវត្តន៍ការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ស្របយន្តការរបស់រាជរដ្ឋាភិបាល ក្នុងនាមរដ្ឋបាលក្រុង សូមស្នើរសុំ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធទៅនឹងការសម្រុះសម្រួលវិវាទនៅមូលដ្ឋានដល់មន្រ្តីកំពុងអនុវត្ត និងអាជ្ញាធរសង្កាត់ផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម