Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី ស្នើឱ្យពង្រឹងការងារអប់រំសុខភាព និងជំរុញលើកកម្ពស់សុខភាព

បានផុស

នៅ

សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជំរុញការងារលើកកម្ពស់សុខភាព។ ការស្នើនេះ​ ធ្វើឡើងខណៈ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជំរុញការងារលើកកម្ពស់សុខភាពឱ្យបានច្រើន និងត្រូវធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានកន្លងមក។ ចំពោះរបាយការណ៍ ត្រូវរៀបចំឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅ ទីស្តីការក្រសួងសុខាភិបាលរួមមាន លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម