Connect with us

ព័ត៌មានជាតិ

ប្រទេស​មួយ​នៅ​ទ្វីប​អាហ្រ្វិក​​មានភ្ញៀវទេសចរមក​ទស្សនា​កម្ពុជា​​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ ២០២៣

បានផុស

នៅ

យោង​តាម​របាយការណ៍​ពី​​ក្រសួង​ទេសចរណ៍​ ​ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​​ជាង ៥ លាន​នាក់​ ខណៈ​ប្រទេស​ថៃ​ឈរ​លើ​គេ​​មាន​ចំនួន​​ជិត ២ លាន​នាក់។

​ជាមួយ​គ្នានេះ បើ​តាម​របាយការណ៍​​ក្រសួង​​ក៏​បានបង្ហាញទិន្នន័យ​​ភ្ញៀវ​ទេសចរ​មកពី​ទ្វីប​អាហ្រ្វិក​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​ក្នុង​​​​ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ឈរ​លើ​គេ​ក្នុង​ចំណោម​ប្រទេស​​នៅ​ទ្វីបអាហ្រ្វិក​​ដែលមក​ទស្សនា​កម្ពុជា​មាន​​​ចំនួន ៤ ៨៨៣ នាក់

ទ្វីបអាហ្រ្វិកមិនសូវជា​គោលដៅ​ទេសចរណ៍​របស់ប្រទេស​កម្ពុជា ខណៈ​តួលេខពេញមួយ​​​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ទេសចរពីប្រទេស​នៅ​ទ្វីបអាហ្រ្វិក​​​សរុប​មាន​ចំនួន​ត្រឹមតែ​​ ១១ ០៨៥ នាក់

បើ​តាមរបាយការណ៍​ផ្លូវ​កា​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​សរុប​​ ៥ លាន ៤ សែន​នាក់​ ខណៈ​ដែល​ថៃ​​​ឈរ​លំដាប់​ទី​មួយ​​មាន​ចំនួន ១,៨២០,៤៦០ នាក់ និង​វៀតណាមឈរ​លំដាប់​​ទី​​ពីរ​​មាន​​ចំនួន ១,០១៩,៨១២ នាក់។

ដោយឡែកចិនឈរ​លំដាប់​​​ទី ៣ មាន​ចំនួន ៥៤៧,៧៩៨នាក់ ឡាវ​ឈរ​លំដាប់​ទី ៤ មាន​ចំនួន ៣៧២,២៨៥​នាក់ អាមេរិកឈរ​លំដាប់​ទី ៥ មាន​ចំនួន ១៨៤,៨៧០ នាក់។

ប្រទេស​កូរ៉េខាងត្បូងឈរ​នៅ​លំដាប់​ទី ៦ មាន​ចំនួន ១៧០,១៧១​នាក់ ឥណ្ឌូណេស៊ីឈរ​លំដាប់​ទី ៧ មាន​ចំនួន ១២៧,១៧៨នាក់ លំដាប់​ទី​​ ៨ គឺ​​ប្រទេស​បារាំង​មាន​ចំនួន ១០៦,៦២៥ នាក់ លំដាប់​ទី​ ៩ ចក្រភពអង់គ្លេស​មាន​ចំនួន ៩៦,៩៧៣ នាក់ និង​ម៉ាឡេស៊ីឈរលំដាប់​ទី ១០ មាន​ចំនួន ៨៧,៨២៥ នាក់។

ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​នោះ​តាម​ជើង​ហោះហើរ​មាន​ចំនួន ១,៨៦៦,២៣១ នាក់ តាម​ផ្លូវគោក​ចំនួន ៣,៥២០,៧៣០ នាក់ និង​មក​តាម​ផ្លូវ​ទឹក​ចំនួន ៦៦,២៧០ នាក់។

​​ក្រៅ​ពី​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា បើ​តាម​របាយការណ៍ពី​​ក្រសួង​ទេសចរណ៍​មាន​ពលរដ្ឋ​​កម្ពុជា​ប្រមាណ ១ លាន ៨ សែន​នាក់ បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៤៩ វិនាទី មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

Sokha Hotels

ព័ត៌មានពេញនិយម