Connect with us

ព័ត៌មានជាតិ

លោកស្នងការ​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ចុះសួរសុខទុក្ខ​ពលករ​មកពី​ប្រទេស​ថៃ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

ពលរដ្ឋ​ឆ្លងដែន​ត្រឡប់​មកពី​ប្រទេស​ថៃ​ចំនួន​១៣​នាក់ ដែល​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ដូន​កែវ ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត លោក​ស្ន​ការ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ចុះសួរ​សុខទុក្ខ​។​

ការចុះទៅ​ជួប​ជាមួយ​ពលករ​ទាំង​១៣​នាក់​នេះ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា គោលការណ៍​ណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​វត្តមាន​នា​ឳ​កាស​នោះ លោកឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ លោកស្រី គា សុ​ភូ អភិបាលរង​ខេត្តតាកែវ និង​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ នៅ​សណ្ឋាគារ​(Seven Day) ក្នុង​គោលបំណង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​យក​ព័ត៌មាន​ពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ពី​ប្រទេស​ថៃ​ទាំង​១៣​នាក់​នោះ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ពលករ​ទាំង​១៣​នាក់​បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ស្រុក​គីរីវង់ ក្នុងនោះ​អាជ្ញាធរ បាន​យក​ពួកគាត់​ទាំងអស់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​(Seven day)​ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕

អត្ថបទ ៖​ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម