Connect with us

ព័ត៌មានជាតិ

ជ្រើសរើស​យក​ខេត្ត ៤ បង្កើត​ស្ថានីយបណ្ដុះកូន​ឈើ​ស្តង់ដាអន្តរជាតិ

បានផុស

នៅ

ក្រសួងបរិស្ថាន គ្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូន​​ឈើ​ខ្នាត​អន្តរជាតិចំនួន ៤ កន្លែងបន្ថែម​​ពី​ថ្នាល​បណ្តុះកូនឈើដែល​មន្ទីរ​បរិស្ថានបាន​កំពុង​រៀប​ចំ​តាម​ភូមិសាស្ត្រ​រៀងៗខ្លួន ដើម្បី​ចែកជូន​ប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន និង​តាម​​សហគមន៍​។ ការ​ឲ្យ​ដឹង​បែប​នេះ តាម​ការ​គូស​បញ្ជាក់​របស់​លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជា​មួយថ្នាក់ដឹកនាំ និង​មន្រ្តីរាជការក្រសួងបរិស្ថាន កាល​​ពី​រសៀល​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០២៤ នេះ លោក​ អ៊ាង សុផ្លែត បាន​លើក​ឡើង​ថា ក្រសួង​បរិស្ថាននឹង​បង្កើតស្ថានីយបណ្តុះកូន​ឈើខ្នាតអន្តរជាតិ ចំនួន ៤ កន្លែង ដែល​មាន​លក្ខណៈ​ស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែម​ពី​ថ្នាល​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ស្រាប់។

ស្ថានីយបណ្តុះកូនឈើ​ដែល​មានទំហំធំ​ទាំង ៤​ កន្លែង​ខាង​លើ អាច​មានសមត្ថភាពបណ្តុះកូនឈើ ចែកជូនប្រជាពលរដ្ឋយកទៅ​ដាំតាមប្រភេទនីមួយៗ ដូចជា ទី​១ បណ្តុះ​កូន​ឈើ​​តូច​ៗ ជូន​ប្រជាពលរដ្ឋ​យ៉ាង​​តិច​ជាង ១លាន​ដើម ដើម្បីយកទៅដាំ​តាម​មូលដ្ឋាន និង​តាមសហគមន៍តំបន់ការពារធម្មជាតិ ទី​២ បណ្តុះ និងថែទាំកូនឈើ​ឲ្យ​ធំ​ល្មម ដើម្បី​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​​តាម​គេហដ្ឋាន ទី​៣ ថែទាំកូនឈើ​ឲ្យធំ សម្រាប់​ផ្គត់ផ្គង់​ដល់ការ​​ដាំ​នៅ​តាម​ទីក្រុង ដើម្បី​ធ្វើ​ឲ្យទីក្រុង​យើងស្អាត មាន​ភាពបៃតង។ មិន​តែ​ប៉ុណ្ណោះ​ ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្នាត​អន្តរជាតិ នឹង​ទាក់ទាញ​បាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ពូជ​ឈើ ជីវៈ​ចម្រុះ និង​ជាពិសេស​ការ​បង្កើត​បាន​នូវ​ទេសចរណ៍​គោល​ដៅ​កម្សាន្ត​បៃតង​ផង​ដែរ​។

ក្រៅ​ពី​ថ្នាល​បណ្តុះ​កូនឈើ ក្រសួង​បរិស្ថានក៏​នឹង​​រៀប​ចំទី​តាំង​កម្សាន្ត​បែប​ខ្មែរ កន្លែង​បោះ​តង់ និង​បំភ្លឺ​​ដោយ​អំពូល​សូឡា ទុក​​ប្រគល់​ជូន​​ប្រជាពលរដ្ឋ ក្នុង​តំបន់​ឲ្យ​រកចំណូលបាន តាមរយៈ​ការយកថ្លៃសេវាកម្មទេសចរណ៍ ដោយ​អនុវត្តនូវគោលការណ៍​ស្អាត តម្លៃ​សមរម្យ​ចំពោះ​ភ្ញៀវទេសចរណ៍​ជា​ដើម។

សូម​បញ្ជាក់​ថា គម្រោង​រៀប​ចំ​ស្ថានីយ​បណ្តុះ​កូន​ឈើ​នៅ​ក្នុង​ភូមិសាស្រ្ត​ទាំង ៤ ខាង​លើ ​នឹង​ជំរុញ​ភាព​បៃតង ដែល​ជាមុំ​ដ៏សំខាន់​មួយ​ក្នុង​ចំណោម​មុំ​បី នៃ​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ​២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែល​បាន​នឹង​កំពុងផ្សព្វផ្សាយ ព្រម​ទាំង​អនុវត្ត​យ៉ាង​សកម្ម ដើម្បី​ជំរុញ​ឲ្យកម្ពុជា​ក្លាយ​ជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម