Connect with us

ព័ត៌មានជាតិ

«កាសែតកម្ពុជា» នឹងត្រូវចេញផ្សាយឡើងវិញ បន្ទាប់ពីខកខានការផ្សាយមួយរយៈ  

បានផុស

នៅ

«កាសែតកម្ពុជា» «Kampuchea» ដែលមានអាយុកាល ៤៥ឆ្នាំ ត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ ជាភាសាខ្មែរ និងភាសាអង់គ្លេស បន្ទាប់ពីខកខានការផ្សាយមួយរយៈពេល កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី គឺការប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានប្រកាសនូវវត្តមាននៃ «កាសែតកម្ពុជា» «Kampuchea» ឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជា ជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំដៅថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិ ដែលថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗ បានបន្សល់ទុកឲ្យ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ និងជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

សូមជម្រាបថា «កាសែតកម្ពុជា» «Kampuchea» ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៧៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាង ៤ទសវត្សហើយ ដែលនេះជាមោទកភាពសម្រាប់ជាតិកម្ពុជា ព្រោះកាសែតជាតិនេះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាននិងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស ស្របពេលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួន កំពុងប្រឈមនឹងផលវិបាក ដែលកើតចេញពីការវិវត្ត និងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធផ្សព្វផ្សាយទំនើប។

មិនតែប៉ុណ្ណោះ ស្របពេលសារព័ត៌មានប្រពៃណីមួយចំនួន បានបញ្ឈប់ដំណើរការ នៃការផលិតព័ត៌​មានរបស់ខ្លួន ខណៈមួយចំនួនទៀតបានបិទទ្វារទៅហើយ ដែលវាជាការសោកស្តាយយ៉ាងខ្លាំង។ ចាប់ពីពេលនេះទៅ ក្រុមការងារផលិតនៃកាសែតកម្ពុជា នឹងផ្តោតការចេញផ្សាយរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិចជា ២ភាសាគឺ៖ ភាសាខ្មែរ និងភាសាអង់គ្លេស ហើយនឹងឈានទៅចេញផ្សាយជាភាសាបារាំងបន្ថែមទៀត នាពេលអនាគត។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ថ្វីបើប្រព័ន្ធផ្សព្វផ្សាយទំនើប កំពុងមានការវិវត្តខ្លាំង ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាតម្រូវការក្នុងវិស័យព័ត៌មាន។  ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណី នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជូនប្រជាជន និងផ្សព្វផ្សាយអំពីសកម្មភាពដ៏ស្វាហាប់ និងសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី ៧នេះ ក្នុងគោលបំណងបន្តទទួលបាននូវជំនឿទុកចិត្ត ពីសំណាក់ប្រជាជនជាតិគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីសហគមន៍អន្តរជាតិនានា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ២៣ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ២៨ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានជាតិ៣០ នាទីutes មុន

ស្ថាប័នហិរញ្ញវត្ថុពីរសហការគ្នា​ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម