ព័ត៌មានជាតិ
អតីតចៅសង្កាត់រងទី១ នៃសង្កាត់និរោធ ទទួលមរណភាពដោយជំងឺគាំងបេះដូង
លោក អ៊ុង រូន អតីតចៅសង្កាត់រងទី១ នៃសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានទទួលមរណភាពដោយជំងឺគាំងបេះដូង កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
យោងតាមប្រភពព័ត៌មានពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំការព័ត៌មាន នៃសាលាខណ្ឌច្បារអំពៅ បានប្រាប់ កម្ពុជាថ្មី ថា លោក អ៊ុង រ៉ូន បានទទួលមរណភាពដោយជំងឺគាំងបេះដូងនាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។ លោក គ្រី ហ៊ុច បានបញ្ជាក់ទៀតថា លោក អ៊ុង រ៉ូន ជាមនុស្សសកម្មការងារដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់និរោធមានការពេញចិត្ត និងគាំទ្រលោកជាបេក្ខភាពគណកម្មការសង្កាត់និរោធ ហើយលោកបានបម្រើការងារនៅសាលាសង្កាត់អស់រយះពេល៣០ឆ្នាំមកហើយ។
ដំណឹងមរណភាពរបស់លោក អ៊ុង រ៉ូន ធ្វើឲ្យមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋមានការសោកស្តាយបំផុត។ សពរបស់លោកបានប្រារព្វធ្វើបុណ្យនៅលំនៅដ្ឋានកូនប្រុសរបស់លោកនៅបុរីក្បែរចម្ការល្មុតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ