Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត បានដោះស្រាយបញ្ហាជាច្រើន បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គម

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេច បានធ្វើកិច្ចការងារ និងដោះស្រាយបញ្ហាជាច្រើន បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមនានា។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេច បានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម​។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេច ដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។

សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា ព័ត៌មាន ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម គឺមិនមែនជាព័ត៌មានដែលមានប្រភពគ្រប់ជ្រុងជ្រោយនោះទេ តែអាចជាព័ត៌មានសសម្រាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវបន្តបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «បញ្ហាទាក់ទងទៅនឹងការអនុវត្តលើស ឧទាហរណ៍រឿងទៅទារភាស៊ីប្រជាពលរដ្ឋលក់កញ្ចែង ល្អី ពេលដែលរដ្ឋាភិបាលមិនឲ្យទារ អញ្ចឹងព័ត៌មានចេញតាមហ្វេសប៊ុកភ្លាម យើងឲ្យអាជ្ញាធរឆែកមើលភ្លាម ពិតឬអត់ បើពិតឈប់ភ្លាម ​អាហ្នឹងគឺជាការងារឧទាហរណ៍»។

ក្នុងឱកាសនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបាន​ខិតខំដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានព័ត៌មានចេញពីបណ្ដាញសង្គមនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៣ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម