ព័ត៌មានជាតិ
សម្ដេចធិបតី គាំទ្រចំពោះកំណែទម្រង់ធនធានមនុស្សផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន
អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ជាពិសេសកំណែទម្រង់លើធនធានមនុស្ស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមគាំទ្រណាស់ចំពោះការដាក់ចេញផែនការចំនួន៣ ក្នុងការពង្រឹងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន»។ សម្ដេចធិបតី ថា ដំណើរការកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ គឺត្រូវផ្ដោតយកចិត្តទុកដាក់លើការធានាគុណភាព ប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដោយផ្អែកលើអភិបាលក្រម ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។
សម្ដេច នាយករដ្ឋមន្ត្រី បន្តថា វិធានការជាក់ស្ដែងក្នុងការពិនិត្យកែសម្រួលពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដោយក្នុងនោះ ការពង្រឹងធនធានមនុស្ស និងការរៀបចំប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ ក៏ដូចជាការចែងចែក និងការបង្កើនសមត្ថភាពធនធាន គឺជាគោលដៅដ៏សំខាន់ក្នុងការពង្រឹងស្ថាប័ន ឱ្យសមស្រាបតាមសភាពការណ៍ជាក់ស្ដែង ឱ្យទាន់សម័យឌីជីថល៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?