ព័ត៌មានជាតិ
NEA សហការជាមួយក្រុមហ៊ុនធំៗ ៧ បន្តរៀបចំវេទិកាការងារ នាំយកឱកាសការងារជាង ៥០០ កន្លែង សម្រាប់យុវជន
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន ៥៤៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់ សិស្ស-និស្សិត សាធារណជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសកុំភ្លេចរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន (CV) ផងដែរ។

លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងថា កន្លងមក AMK បានសហការជាមួយ NEA ជាច្រើនលើកមកហើយ ក្នុងការជ្រើសរើសបុគ្គលិក និងបានចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនដូចជាវេទិកាការងារ កិច្ចសម្ភាសការងារ និងពិព័រណ៍ការងារថ្នាក់ជាតិជាដើម។ លោកស្រី វណ្ណារី បញ្ជាក់ថា «មូលហេតុដែល AMK បន្តសហការជាមួយនឹង NEA ព្រោះស្ថាប័នមួយនេះបានដើរតួនាទីដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីតម្រូវការជ្រើសរើសបុគ្គលិករបស់យើងបានយ៉ាងទូលំទូលាយទៅដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ»។

លោកស្រី បន្តថា សម្រាប់វេទិកាការងារនាថ្ងៃទី២៥ មករា ខាងមុខនេះ AMK ក៏នឹងនាំយកឱកាសការងារជិត ១០០កន្លែង សម្រាប់អ្នកដែលចង់ស្វែងរការងារធ្វើនៅតាមបណ្តាសាខារបស់ AMK។ លោកស្រី សង្ឃឹមថា ការចូលរួមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមធ្វើការសម្ភាសក្នុងវេទិកាការងារ នាថ្ងៃទី២៥ ខាងមុខនេះរួមមាន ៖ ធនាគារស្ថាបនា, មីក្រូហិរញ្ញវត្ថុ AMK, ធនាគារឯកទេស AEON, ក្រុមហ៊ុន យូនីក ណូប៊ល ត្រេឌីង, ក្រុមហ៊ុន Liberty Carz, ក្រុមហ៊ុន B.P.C និងក្រុមហ៊ុន ICE Electronic។
ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់