Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ ហាម​មិន​ឲ្យ​ពលករ​ខ្មែរ​ ឆ្លងដែន​ខុសច្បាប់​ ចូល​មក​ប្រទេស​កម្ពុជា​ឡើយ

បានផុស

នៅ

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ហាមប្រាម​មិន​ឲ្យ​ពលករ​ខ្មែរ​ កំពុង​ធ្វើ​ការ​និង​ស្នាក់នៅ​ប្រទេស​ថៃ​ ឆ្លងដែន​ខុសច្បាប់​ចូល​មក​ប្រទេស​កម្ពុជា​ឡើយ ​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ ចំពោះ​អាយុជីវិត​ផ្ទាល់ខ្លួន​និង​ការ​នាំ​ជំងឺឆ្លង​ចូលម​ក​ប្រទេស​កម្ពុជា​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​ហាមប្រាម​នេះ​ ធ្វើឡើង​យោងទៅតាម​អនុសាសន៍​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៥ ​ខែកុម្ភៈ​ ឆ្នាំ​២០២១ ​និង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០១៥​ ស្ដីពី​វិធានការ​សុខាភិបាល ​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​ នៅ​តាម​ច្រក​ចេញ​ចូល​។

​យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​ការ​ផាកពិន័យ ​ចំពោះ​បងប្អូន​ពលករ​កម្ពុជា​ ដែល​គេចវេះ​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ តាម​វិធានការ​សុខាភិបាល​ចុះ​ថ្ងៃទី​១៥​កុម្ភៈ​នេះ​ថា​ ដើម្បី​ថែរក្សា​សុវត្ថិភាព​សុខភាព​សាធារណៈ​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូល​ក្នុង​សហគមន៍​ជាពិសេស​ចំពោះ​សុខភាព​របស់​បងប្អូន​ពលករ ​និង​ក្រុម​គ្រួសារ​ផ្ទាល់​ក្រសួង​ការងារ​ណែនាំ​ដល់​បងប្អូន​ពលករ​ទាំង​អស់​ មិន​ត្រូវ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ប្រទេស​កម្ពុជា​ឡើយ​ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ ចំពោះ​អាយុជីវិត​ផ្ទាល់ខ្លួន​និង​ការ​នាំ​ជំងឺឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​។​

​ជាងនេះទៀត ​ក្នុង​ករណី​ត្រូវ​ចូល​មក​ប្រទេស​កម្ពុជា​ ត្រូវ​អនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​វិធានការ​សុខាភិបាល​ ដោយ​មិន​ត្រូវ​គេចវេះ​ជាដាច់ខាត​។​ ករណី​គេចវេះ​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ត្រូវ​ទទួលរង​ការ​ផាកពិន័យ​ចំនួន ១​លាន​រៀល​ឬ​ច្រើនជាង​នេះ​នឹង​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​មាន​ចែង ​ក្នុង​ច្បាប់​និង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​។

​ជាមួយគ្នានេះដែរ​ ក្រសួង​បាន​ណែនាំ​ឲ្យ​ពលករ​ធ្វើ​ការសហការ​ផ្ដល់ព័ត៌មាន​ដល់​ស្ថានទូត​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដែល​នៅ​ជិត​ពាក់ព័ន្ធ​នឹង​មេខ្យល់​ដែល​សន្យា​នាំ​បងប្អូន​ពលករ​ឆ្លងដែន​ចេញចូល​ខុសច្បាប់​ប្រទេស​កម្ពុជា​។ តាម​សារ​ពិសេស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​យប់មិញ​នេះ ​មាន​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​ បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៥៦៦៥​នាក់​ ក្នុង​នោះ​១១៨៥៧​នាក់​ កំពុង​ធ្វើ​ច​ត្តា​ឡីស័ក ​នៅ​តាម​ខេត្ត​ចំនួន​៧​នៅ​ជាប់​ព្រំដែន​កម្ពុជា ថៃ​៕

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​លោកស្នងការ​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ចុះសួរសុខទុក្ខ​ពលករ​មកពី​ប្រទេស​ថៃ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម