Connect with us

ព័ត៌មានជាតិ

លោក ព្រុំ សុខា ណែនាំគ្រប់សមាសភាព ពង្រឹងប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំ បានណែនាំដល់គ្រប់សមាសភាពត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមវិស័យរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើក្នុងកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមតំណាងក្រសួង ស្ថាប័ន សមាជិក អង្គភាពពាក់ព័ន្ធ  និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាមួយការសាទរ និងបំពេញបន្ថែមនូវធាតុចូលបន្ថែមលើ សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ លើកទិសដៅ ឆ្នាំ២០២៤ ពីបណ្តាក្រសួង ស្ថាប័ន អង្គភាព សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្នុងនាម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ បានណែនាំដល់គ្រប់សមាសភាព ត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមវិស័យរៀងៗខ្លួន ដោះស្រាយបញ្ហាប្រឈម​ ពិសេសកលល្បិច វិធីសាស្រ្ត និងបច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ បានលើកឡើងថា សភាពការណ៍គ្រឿងញៀនទាំងនៅក្របខ័ណ្ឌអន្តរជាតិ តំបន់នៅតែមានការវិវត្តប្រែប្រួលប្រកបដោយក្តីព្រួយបារម្ភ។ ទីផ្សារគ្រឿងញៀនសំយោគបានពង្រីកខ្លួនធំជាងមុនក្នុងពេលគ្រឿងញៀនធម្មជាតិមានការថយចុះ។ ការផលិតគ្រឿងញៀនសំយោគគឺងាយស្រួលក្នុងការផលិត មិនរើសទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ ធ្វើឱ្យបរិមាណគ្រឿងញៀនសំយោគបង្រ្កាបបានកើនឡើងខ្លាំង ហើយភាពសុទ្ធមានកម្រិតកាន់តែខ្ពស់លេចឡើងនូវនិន្នាការថ្មីគឺការចាត់តាំងបញ្ជាផលិត ជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យា (តាមអនឡាញ) ហើយកម្ពុជាក៏នៅតែបន្តរងការគំរាមកំហែង ពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម