ព័ត៌មានជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយបំភ្លឺករណីរថភ្លើងរត់លើផ្លូវដែក ឆ្លងកាត់ផ្លូវជាតិលេខ៣១
កាលពីកន្លងទៅថ្មីៗនេះ មានការចែកចាយនូវវីដេអូឃ្លីបមួយ បង្កឱ្យមានការយល់ច្រឡំថា មានរថភ្លើងរត់នៅលើតួផ្លូវជាតិលេខ៣១ ផ្ទាល់ ដែលធ្វើឱ្យមានការលើកឡើងជាសាធារណៈនូវការវិភាគក្នុងទិដ្ឋភាពផ្សេងៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ផ្លូវដែកនៅក្នុងវីដេអូឃ្លីបនោះ ជាផ្លូវដែកភាគខាងត្បូង ដែលមានផ្នែកខ្លះបានរត់កាត់ផ្លូវជាតិលេខ៣១ ពោលគឺ រថភ្លើងមិនមែនរត់នៅលើផ្លូវថ្នល់ផ្ទាល់នោះឡើយ។
បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់នៅកំឡុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកដល់អ្នកបើកបរទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវថ្នល់ ដែលមានផ្លូវដែកឆ្លងកាត់ ត្រូវមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបន្ថយល្បឿននៅពេលជិតដល់ទីតាំងដែលមានផ្លូវរថភ្លើងឆ្លងកាត់ មិនត្រូវបើកបរកាត់ផ្លូវរថភ្លើង ខណៈដែលរបាំង បានបិទ កំពុងបិទ ឬកំពុងបើក នោះឡើយ ត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារ ឬរបាំង ត្រូវគោរព និងស្តាប់តាមការណែនាំរបស់ឆ្មាំផ្លូវរថភ្លើង និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់នៅកំឡុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងដំណាក់កាលនៃការស្ថាបនានេះ សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ចំពោះការរំខានដោយប្រការណាមួយ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាក្នុងពេលធ្វើដំណើរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន