Connect with us

ព័ត៌មានជាតិ

លោក ស សុខា ៖ អ្នក​នឹង​ក្លាយ​ជា​ឃាតក បើ​នៅតែ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្លូវ​ការ របស់លោកបាន​សរសេរ​រៀបរាប់​ថា ​ក្នុង​រយៈ​ពេញ​មួយឆ្នាំ​២០២៣ មាន​ជនរងគ្រោះ​ជាង ១ ៥០០​នាក់ បាន​ស្លាប់​នៅលើ​ដងផ្លូវ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពី​ចំណែក​នៃ​មូលហេតុ​បណ្ដាលឱ្យ​កើតមាន​សោកនាដកម្ម​នេះ គឺ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ការបញ្ជា​យានយន្ត​ទាំង​ក្នុងស្ថានភាព​ស្រវឹង មិន​ត្រឹមតែ​ជាការ​ប្រមាថ​អាយុជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​អ្នក​អាច​ក្លាយជា​ឃាតក​គ្រប់​វិនាទី ហើយ​ច្បាប់​នឹង​គ្មាន​ការលើក​លែងឱ្យ​អ្នកជា​ដាច់ខាត​។

​បើតាម​មាត្រា​៨៥ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ​បើ​អ្នក​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬ​ចាប់ពី ០,៨០​ក្រាម ក្នុង​មួយ​លីត្រ​ឈាម ឡើង​ទៅ ឬ​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ច្រើ​ន​នាក់​ជា​ដើ​ម នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​។ នេះ​ដោយ​មិន​គិតពី​ការពិន័យ​ជា​ប្រាក់ និង​សំណង​រដ្ឋប្បវេណី​នៅ​ឡើ​យ​ទេ​។

ជាមួយគ្នានេះ សម្ដេច​ធិបតី នាយក​រដ្ឋ​មន្ត្រី នៃ​កម្ពុជា បាន​មានប្រសាសន៍​ណែនាំ​ដោយផ្ទាល់​យ៉ាងច្បាស់​និង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ឱ្យ​ឃាត់ខ្លួន​និង​វាយខ្នោះ​ជាបន្ទាន់​រាល់​ជន​ណា​ដែលមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ហើយ​បើកបរ​បង្ក​គ្រោះថ្នាក់​ បណ្ដាលឱ្យ​អ្នកដទៃ​រង​របួស ឬ​ស្លាប់ ខណៈ​ក្រសួងមហាផ្ទៃ ក៏​កំពុង​សិក្សា​ប​ង្កើ​ត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ ឬ Black List កត់ត្រា​ជន​ទាំងឡាយណា​ដែល​បើ​កបរ​ក្នុងស្ថានភាព​ស្រវឹង​ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យមាន​អ្នករងរបួស ឬ​ស្លាប់។

យ៉ាងណាក៏ដោយ លោក​ក៏សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន នៅ​បំពាន​ដោយ​ចេតនា​យ៉ាងច្បាស់​ក្រឡែត ជាហេតុ​បណ្ដាលឱ្យ​សោកនាដកម្ម​លើ​ដង​ផ្លូវ​មួយ​នេះ បន្ត​កើតមាន​ឥត​លោះ​ថ្ងៃ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ក្នុង​អាការៈ​ស្រវឹង​ជោក ជន​បង្ក​បាន​បុក​រះ​បណ្ដាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​ដល់​ទៅ ៤​នាក់ និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ទៀត​។ រឿងហេតុ​នេះ​បាន​កើតឡើង​ទាំង​ក្នុងពេលដែល​សាធារណមតិ​កំពុង​ជជែក​គ្នា​យ៉ាង​ក្ដៅគគុក​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​ដែល​បណ្ដាលមកពី​អ្នកបើកបរ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។

នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ នេះ​ទៀត ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿង​ស្រវឹង បាន​ក្លាយជា​ប្រធានបទ​ធំ​មួយ​ក្នុងចំណោម​ប្រធានបទ​សំខាន់ៗ​ដែល​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​ព័ត៌មាន​។ ជាមួយនឹង​ការសោកស្ដាយ​ចំពោះ​រឿងហេតុ​ដែល​កើតឡើង​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅពេល​យប់​ផងដែរ​។​

​លោកក៏មាន​សេចក្ដីសង្ឃឹម​និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង នឹង​មានការ​ភ្ញាក់ស្មារតី រួមគ្នា​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ពិសេស​រួមគ្នា​លុប​បំបាត់ចោល​នូវ​ទម្លាប់​បើកបរ​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង តាម​ពាក្យស្លោក​«​បើ​ស្រវឹង​កុំ​បើកបរ​…» និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន «​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​!»​។ សូមកុំ​បណ្ដោយឱ្យ​សុរា​ដឹកមុខ​អ្នក​ទៅរក​ផ្លូវ​វិនាស​! សូម​កុំឱ្យ​គ្រឿង​ស្រវឹង​កែប្រែ​ជីវិត​អ្នក​ឱ្យ​ក្លាយជា​ឃាតក​សម្លាប់​មនុស្ស​!៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម