ព័ត៌មានជាតិ
អាជ្ញាធរមិនហ៊ានប៉ះពាល់ខ្លោងទ្វារដំណាក់ហ្លួង ពេលចាប់ផ្ដើមពង្រីកផ្លូវ
កន្លងមកនៅស្ទើរទូទាំងប្រទេសប្រជាពលរដ្ឋណាក៏បានឮបានដឹងនូវមហិទ្ធិឫទ្ធិ និងបារមីរបស់ខ្លោងទ្វារដំណាក់ហ្លួង ដែលជាខ្លោងទ្វាររបងរបស់ដំណាក់ស្ដេចតាំងពីសម័យយូរលង់ណាស់មកហើយ រហូតធ្វើឲ្យប្រជាពលរដ្ឋជាច្រើនធ្វើដំណើរមកពីទីជិតទីឆ្ងាយ អុជធូបបែរបន់សុំសេចក្តីសុខ និងសុំឱ្យមានលាភមានជ័យលើមុខរបររកស៊ីផងដែរ ដែលធ្វើឲ្យល្បីរន្ទឺខ្លាំងឡើងៗ ដោយសារតែបារមីដ៏ស័ក្តិសិទ្ធិរបស់ក្លោងទ្វារដែកចំណាស់មួយនេះ។

ខ្លោងទ្វារដំណាក់ហ្លួងនេះ ស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យ (ព.២) នៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលកាលពីប៉ុន្មានឆ្នាំមុន ផ្លូវនេះត្រូវបានកែប្រែទៅជាផ្លូវភ្លោះ កាលណោះ ទាំងអតីតប្រធានមន្ទីរសាធារណការគឺលោក ខាន់ ម៉ាណេ ក៏ដូចជាអតីតលោកអភិបាលខេត្ត ច័ន្ទ សុផល បានបញ្ជាទៅកម្លាំងដែលកំពុងស្ថាបនាផ្លូវឲ្យឆ្វៀលបញ្ចៀស មិនឱ្យប៉ះពាល់ដល់ក្លោងទ្វារនេះឡើយ ដោយសារតែគុណបារមី និងអបិយជំនឿទើបធ្វើឲ្យអ្នកផងទាំងឡាយកាន់តែមានជំនឿ និងធ្វើដំណើរមកបែរបន់ច្រើនឡើងៗ បើទោះបីជាបច្ចុប្បន្នមានការថយចុះក៏ដោយ។
ថ្មីៗនេះបន្ទាប់ពីផ្លូវមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវភ្លោះរួចមកក៏មន្ទីរសាធារណៈការខេត្តបានចាប់ផ្ដើមធ្វើការពង្រីកទាំងសងខាងដោយចាក់បេតុងនឹងធ្វើរេហ្គាប្រព័ន្ធលូថយទៅខាងក្រោយនៃខ្លោងទ្វារនេះថែមទៀត ដូច្នេះបើយើងក្រឡេកមើលពីចម្ងាយគឺផ្ទាំងខ្លោងទ្វារដំណាក់ហ្លួង ស្ថិតនៅចំកណ្ដាលទ្រូងផ្លូវតែម្ដង ដោយគេមិនដឹងថា តើក្រុមការងារត្រូវវាយខ្លោងទ្វារនេះចោល ឬលើកទៅដាក់កន្លែងផ្សេង ឬក៏ត្រូវរក្សាទុកនៅក្នុងសភាពដើមដដែល។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ថា បើទោះបីជាផ្លូវភ្លោះត្រង់ចំណុចខាងលើត្រូវបានកែប្រែ និងពង្រីកឲ្យធំទូលាយយ៉ាងណាក៏ដោយ ក៏យើងនៅតែរក្សាទុកខ្លោងទ្វារបុរាណរបស់ព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិល្បីរន្ទឺសុះសាយនេះឲ្យនៅគង់វង្សដដែលគឺយើងមិនប៉ះពាល់ដាច់ខាត ដោយគ្រាន់តែធ្វើយ៉ាងណាឲ្យក្រុមវិស្វករកែច្នៃផ្លូវត្រង់ចំណុចនេះ ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ ប្រការដែលយើងមិនអាចរុះរើខ្លោងទ្វារនេះចេញបានដោយសារតែកន្លងមកទ្វារនេះធ្លាប់មានបារមីដ៏ខ្លាំងពូកែតាំងពីយូរលង់ណាស់មកហើយ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង