ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ កងទ័ពកម្ពុជា កំពុងដើរតួនាទីជាឯកអគ្គរាជទូត តំណាងឲ្យ កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា កងទ័ពកម្ពុជា កំពុងតែដើរតួនាទីជាឯកអគ្គរាជទូត តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។

ការលើកឡើងនេះ ខណៈ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសចូលរួមអបអរសាទរ ខួបទី ២៥ ថ្ងៃបង្កើត កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា «កងទ័ពកម្ពុជា កំពុងតែដើរតួនាទីជាឯកអគ្គរាជទូត តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា កម្ពុជា ដែលពីមុនជាប្រទេសទទួលកងរក្សាសន្តិភាព បានក្លាយខ្លួនជាប្រទេសបញ្ជូនកងរក្សាសន្តិភាព នាពេលបច្ចុប្បន្ន។ នៅក្នុងសុខសន្តិភាព កងទ័ព បានទទួលឱកាសច្រើនសម្រាប់ការអភិវឌ្ឍសមត្ថភាព និងបង្កើនជីវភាពរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តំណាងឲ្យមូលដ្ឋាន នៃខឿនការពារជាតិ។ ទោះបី កម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព តែ កងទ័ព ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលជាអ្នកឈរជើងយ៉ាងអង់អាចនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានថ្លែងនូវការដឹងគុណដល់វីវកងទ័ពគ្រប់រូប ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាពលរដ្ឋគ្រប់ៗ ជំនាន់។

គួរជម្រាបថា នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។

ពិធីនេះ បានរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក យ៉ាងមហោឡារិកបំផុត ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍ មកពីតាមបណ្ដាអង្គភាពនានា ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញនូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?