Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និងអាជ្ញាធរ រួមគ្នាធ្វើស្ពានឈើថ្មី នៅអូរផ្កាដកព័រសម្រួលការធ្វើដំណើរ

បានផុស

នៅ

អាជ្ញាធរ និងប្រជាពលរដ្ឋភូមិញើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រមូលកម្លាំងគ្នា និងចូលជាថវិកា សាងសង់ស្ពានថ្មី អូរផ្កាដកព័រ ដើម្បីតភ្ជាប់ផ្លូវគមនាគមន៍មួយនេះសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងបម្រើឱ្យការដឹកជញ្ជូនផលកសិកម្មឱ្យមានតម្លៃទីផ្សារកើនឡើង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិត តាន់ តំណាងក្រុមបច្ចេកទេសសាងសង់ស្ពាននេះបានបញ្ជាក់ថា៖ នេះជាតម្រូវការដែលបងប្អូនមិនអាចខ្វះបាន ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើន ពីទីក្រុងឈានមកទីជនបទ ប្រជាពលរដ្ឋក៍មានជីវភាព ធូរធារ។

លោកបន្តថា៖ នៅថ្ងៃនេះលោកអភិបាលស្រុកសេសានមកដល់ ក៏សំណូមពរឱ្យជួយសម្ភារៈដែលនៅខ្វះ សម្រាប់ដំណើរការ​សាងសង់ស្ពាននេះ ព្រោះក្រុមការងារជំរុញការសាងសង់ឱ្យហើយឆាប់ នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើង អញ្ចឹងការសាងសង់ស្ពាននេះនៅខ្វះខាត ទីមួយគឺប៊ូឡុង ទី២គឺក្តារ។  

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ស្ពាននេះពិតជាបានបម្រើផលប្រយោជន៍ទាំងអស់គ្នា  ហើយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជនយើងក៏បានបង្ហាញពីកម្លាំងសាមគ្គី ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលា ដើម្បីរួមគ្នាដោះស្រាយ បញ្ហាលំបាក ប្រឈម នៅមូលដ្ឋានដែលស្ថិតនៅឆ្ងាយដាច់ស្រយាល ពីកន្លែងមួយទៅកន្លែងមួយទៀត។

លោកបន្តថា៖ នៅតំបន់នេះបងប្អូនប្រជាពលរដ្ឋ យើងភាគច្រើនរស់នៅរាយប៉ាយពីគ្នាហើយនៅតាមបណ្ដោយផ្លូវមានអូរច្រើន តម្រូវឱ្យយើងសាងសង់ស្ពានទើបអាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋ បានពិភាក្សារួមគ្នា ដោះស្រាយបញ្ហានេះ ហើយយើងសាងសង់ស្ពាននេះឡើងក្នុងគោលបំណងដឹកកសិផលទៅកាន់ទីផ្សារ ទី២ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនប្រជាជនទៅទទួលយកសេវាសាធារណៈ ដូចជាសេវាសុខាភិបាល សេវាអប់រំ   ហើយ និងសេវារដ្ឋបាលផ្សេងៗទៀត។ 

សូមបញ្ចាក់ថា៖ ស្ពានឈើ ថ្មីនេះមានប្រវែង២៧ម៉ែត្រ ទទឹង៦ម៉ែត្រ បានសាងសង់ឡើងពីឈើគ្រាក់ធំៗ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង និងទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយផងទោះបីថា កសាងឡើងមិនមានជាងជាវិស្វករអីក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តរបស់បងប្អូនប្រជាសហគមន៍របស់យើង៕

​អត្ថបទ៖ ងិនលីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១២ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម