ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា នឹងបន្តចូលរួមក្នុងយន្ដការរបស់អង្គការសហប្រជាជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា នឹងបន្តចូលរួមក្នុងយន្ដការ របស់អង្គការសហប្រជាជាតិ នៅក្នុងការថែរក្សាសុខសន្តិភាព នៅតាមបណ្ដាប្រទេសផ្សេងទៀត។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពជើកគោកកម្ពុជា បានជួយលើកកម្ពស់កិត្តិយសជាតិ នៅលើឆាកអន្តរជាតិ ក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ សម្ដេច មានប្រសាសន៍បន្តថា កងទ័ព ជើកគោកកម្ពុជា បានបំពេញភារកិច្ចមិនត្រឹមតែការពារសុខសន្តិភាព ក្នុងប្រទេសប៉ុណ្ណេះទេ តែថែមទាំងបានជួយចូលរួមថែរក្សាសុខសន្តិភាព នៅតាមបណ្ដាប្រទេសមួយចំនួនទៀត។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច នៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ មានសំណូមបន្ថែមឲ្យកម្ពុជាពិចារណាបញ្ជូនកងទ័ព ដើម្បីទៅជួយថែរក្សាសន្តិភាព ក្នុងប្រទេសមួយចំនួនទៀត។ ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់កម្ពុជា មាត្រា ៥៣ បានចែងថា កងទ័ពកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋាននៅក្រៅប្រទេស បើមិនមែននៅក្រោមឆ័ត្រអង្គការសហប្រជាជាតិទេ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «អញ្ចឹងយើងនឹងបន្តចូលរួមជាមួយនឹងយន្ដការ របស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព នៅតាមបណ្ដាប្រទេសផ្សេងទៀត យើងយល់ពីផលលំបាកនៃសង្រ្គាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើង ដោយសារសង្រ្គាម»។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន ៩,២០៥នាក់។ ក្នុងនោះ មាននារី ៧២៦នាក់ ទៅកាន់បេសកកម្មចំនួន ១២ ក្នុងប្រទេសចំនួន ១០ សម្រេចជោគជ័យជាបន្តបន្ទាប់៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?