កម្ពុជា​នឹង​រង​សម្ពាធ​ពី​ព្យុះ​ទី១៩ (ហ្គោនី) – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​រង​សម្ពាធ​ពី​ព្យុះ​ទី១៩ (ហ្គោនី)

Published

on

ក្រសួងធនធាន​ទឹក និង​ឧតុនិយម ចាប់ពីថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា នៅតាមបណ្ដាខេត្ត ក្រុង ជាច្រើនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ដោយសារតែឥទ្ឋិពលរបស់ព្យុះទី​១៩ ឈ្មោះ ហ្គោនី (GOIN)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាន​ទឹក និង​ឧតុនិយម ​បាន​ឲ្យដឹងថា តាមរយៈការ​តាម​ដាន និង​ការវិវត្ត​ជាក់ស្ដែង​ នៃ​ស្ថានភាពអាកាសធាតុ បង្ហាញ​ឲ្យ​ឃើញ​ថា ព្យុះទី​១៩ ឈ្មោះ ហ្គោនី (GOIN) ​កំពុង​ស្ថិត​នៅលើ​សមុទ្រ​ចិន​ខាង​ត្បូង ​​ព្យុះ​នេះ បាន​ប្ដូរ​ទិស​ដៅបន្តិច​ចូល​ផ្នែក​ខាង​លើ​នៃ​ភាគ​ខាង​ត្បូង​ ប្រទេស​វៀតណាម ដោយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិសម្ពាធ (Tropical Deperssion) ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយ​បន្ទាប់​មក​ជា​សម្ពាធ​ទាប (Low Perssure) នៅ​ពេល​ចូល​មក​ដល់​ភាគ​ខាង​កើត​ ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់បន្ថែមថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា នៅតាមបណ្ដាខេត្ត នាតំបន់ជួរភ្នំដងរែក ពិសេសតំបន់ជាប់ព្រំដែនប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈរាជធានីខេត្ត មួយចំនួនទៀត អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ​៕

សូម​អានពិស្ដារ៖

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម