Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមួយ នាំចេញផ្លែមៀនស្រស់ទៅចិន ​ប្រមាណ ១០០ តោន ក្នុងមួយថ្ងៃ​

បានផុស

នៅ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤នេះថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD) ជាក្រុមហ៊ុនវេចខ្ចប់មៀនប៉ៃលិន​សម្រាប់នាំ​ចេញទៅប្រទេសចិន។

ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT មាន​ទីតាំង​នៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាន​ប្រើ​ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បែងបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះបាននាំចេញមៀនប៉ៃលិន​ស្រស់ជាង១០០តោន ទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅប្រទេស​​​ចិនសម្រេចបាន ១៧ ពាន់តោន (១៧ ៤៩៧) នៅក្នុងឆ្នាំ ២០២៣ ចំនួននេះ មានការកើនឡើង ៤៥៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងកាលពីដើមខែមករា ថ្មីៗនេះថា កម្ពុជាទទួលបានទីផ្សារថ្មីៗច្រើន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ អនាម័យ និងភូតគាមអនាម័យ កម្ពុជា​បានបើកច្រកទីផ្សារ ជាពិសេសទីផ្សារនៅប្រទេសចិន ដែលធ្វើឱ្យកំណើន​​នាំចេញកើនឡើង។

លោកថា ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាប្រមូលទិញពីកសិករគឺមានតម្លៃថេរ ៣៦០០រៀល/គ.ក្រ ប៉ុន្តែការនាំចេញទៅប្រទេសចិន តម្លៃបានធ្លាក់ចុះប្រមាណ៤០% បើធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ ដោយសារ​​​វិបត្តិបរិត្តផរណាក្នុងប្រទស​ចិនដែលបណ្តាលឱ្យប្រជាជនចិនបានកាត់បន្ថយការចំណាយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់មានបរិមាណសរុប ១៧ ៤៩៧,៣៩តោន ទទួលបានទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ដុល្លារអាមេរិក ក្នុងនោះនាំចេញទៅប្រទេស​ចិនចំនួន ១៧ ៣៨០,៧០តោន ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ដុល្លារអាមេរិក និងប្រទេសវៀតណាមចំនួន ១១៦,៦៩តោន ទទួលបានទឹកប្រាក់ចំនួន ១៦៥ ១១៦,៣៥ដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម