ព័ត៌មានជាតិ
ក្រុមហ៊ុន CIC ៖ លោក ព្រាប កុល មិនបានលេបយកប្រាក់៨០លានដុល្លារ ដូចការផ្សព្វផ្សាយឡើយ
ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CIC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ក្រុមហ៊ុនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បានពាក់ព័ន្ធនឹងការលេបយកប្រាក់មូលនិធិចំនួន៨០លានដុល្លារអាមេរិក ពីក្រុមហ៊ុន។

នៅក្នុងលិខិតដដែល ប្រធានគណៈកម្មការនៃក្រុមហ៊ុន CIC អះអាងថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CIC នោះទេ ចាប់តាំងពីការបង្កើត រហូតមកទល់ពេលនេះ ហើយឆ្លងតាមការពិនិត្យឯកសារ និងកំណត់ត្រានានា និងប្រតិបត្តិការហិរញវត្ថុ ក៏ពុំបានបង្ហាញថា មានចរន្តសាច់ប្រាក់បញ្ចេញពី CIC ទៅលោក ព្រាប កុល ដែរ។
ការបញ្ជាក់នេះធ្វើឡើងក្រោយមានការចុះផ្សាយដោយម្ចាស់គណនេយ្យក្លែងក្លាយឈ្មោះ Chivann Pen ដែលបានបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះ លោក ព្រាប កុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល។
តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត