Connect with us

ព័ត៌មានជាតិ

​កសិករមួយចំនួន​នៅខេត្តត្បូងឃ្មុំ ​ពង្រីករបរចិញ្ចឹមជ្រូកព្រៃ​

បានផុស

នៅ

បន្ទាប់ពីរបរចិញ្ចឹមមាន់ កសិករភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានពង្រីក​ការ​ចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ព្រោះការចិញ្ចឹមជ្រូកព្រៃស្រួលចិញ្ចឹមជាងជ្រូកស្រុក ដោយវាស៊ី​ចំណីមិនរើស ធន់នឹងអាកាសធាតុ ការបន្តពូជតាមបែបធម្មជាតិតែម្តង និងងាយស្រួលលក់ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ពុត សុខជា អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពីមុខរបរចិញ្ចឹមមាន់ដ៏មមាញឹក គ្រួសារគាត់បានជ្រើសរើសការចិញ្ចឹមជ្រូកព្រៃបន្ថែមទៀត ដើម្បីបន្ថែមចំណូលសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើរឡើង។

​ជ្រូកព្រៃពូជយកមកពីខេត្តរតនគីរី អាចចិញ្ចឹមផ្សំក្នុងស្រុកបាន សព្វថ្ងៃមានចំនួន៤០ក្បាល ក្រៅពីនោះជ្រូកសាច់ទាំងអស់។ អ្នកស្រី ពុត សុខជា ប្រាប់ថា ជ្រូកព្រៃវាស៊ីមិនរើសទេ ស៊ីតាមបែបធម្មជាតិ ស្លឹកឈើ ស្មៅ មើមដំឡូង កន្ទក់ បាយ ជាដើម។

តម្លៃកូនជ្រូកមួយក្បាលអាចបាន ៣៥ ម៉ឺន ទៅ ៤០ ម៉ឺនរៀល ខណៈគេពេញនិយមទទួលទាន ព្រោះជ្រូកព្រៃសម្បូរសាច់គ្មានខ្លាញ់ទេ ស្បែកក្រាស អាចយកទៅខ្វៃ ដុត អាំង ឆា។ លោកស្រីប្រាប់ថា ក្នុងរយៈពេល ១ឆ្នាំអាចលក់បាន ៣ ដង ទទួលបានប្រាក់ចំណូលសមរម្យ។

​លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា នៅក្នុងខេត្ត​ត្បូងឃ្មុំ កសិករចិញ្ចឹមជ្រូកព្រៃមានចំនួន ៣ ន្លែង ក្នុងស្រុកត្បូងឃ្មុំមាន២កន្លែង និងស្រុកអូររាំងឪ​១កន្លែង សរុបជ្រូកទាំងអស់មានចំនួន​៥០០​ក្បាល៕

អត្ថបទ៖ សាន វីឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម