ព័ត៌មានជាតិ
ត្រឹមថ្ងៃទី២៤ ខែមករា រាជធានី-ខេត្តទាំង២៥ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ១០០%
តាមរយៈប្រព័ន្ធតេឡេក្រាម នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ មកពីរាជធានី ខេត្តទាំង២៥ បានបញ្ចប់ការតព្វកិច្ចប្រកាសទ្រព្យសម្បត្តិទាំងស្រុង ១០០%។

សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤ គឺមានបុគ្គលចំនួន១៨ ២៧៩រូប ដែលជាប់កាតព្វកិច្ចតាមច្បាប់កំណត់ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ខេត្តចុងក្រោយគេដែលបានបញ្ចប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុងចុងក្រោយគេ គឺខេត្តស្វាយ រៀង និងខេត្តកំពង់ធំ។ ចំពោះទិន្នន័យបឋម គិតត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៧ ៦៧៣រូប ស្មើនឹង ៩៦.៦៨% នៃចំនួនត្រូវប្រកាសសរុប។
ដោយឡែក ក្រៅពីរាជធានី ខេត្តទាំង២៥ ដែលបានប្រកាសទ្រព្យសម្បត្តិរួចរាល់ទាំងស្រុង ក្នុងនោះក៏មានដែរនូវក្រសួង ស្ថាប័នចំនួន១១ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិទាំងស្រុង។ ក្រសួង ស្ថាប័នទាំង១១មានដូចជា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត, ធនាគារជាតិនៃកម្ពុជា, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាធម្មនុញ្ញ, រដ្ឋលេខាធិការកិច្ចការព្រំដែន, ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរសវនកម្មជាតិ,ក្រសួងអធិការកិច្ច,ក្រសួងព័ត៌មាន និងក្រសួងព្រះបរមរាជវាំង។

គួរឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្ដើមទទួលឯកសារប្រកាសទ្រព្យសម្បត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមករា ហើយបន្តទទួលរហូតដល់ថ្ងៃទី៣១ ខែមករា ហើយក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ចាប់ពីវេលាម៉ោង០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច