Connect with us

ព័ត៌មានជាតិ

មកស្គាល់ប្រទេស៧ មានទំហំពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ចាប់ពីពាន់​លានដុល្លារឡើង ក្នុងឆ្នាំ ២០២៣

បានផុស

នៅ

កម្ពុជា បានដោះដូរទំនិញជាមួយប្រទេសចំនួន ៧ ដែលសម្រេចបានទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាង ១២ពាន់​លានដុល្លារ នៅឆ្នាំ ២០២៣។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានចំនួនជាង ១,៤៧ពាន់លានដុល្លារ ខណៈការនាំចូលមកវិញមានចំនួនជាង ១០,៧៨ពាន់លានដុល្លារ។

ប្រទេសអាមេរិក ជាប់លំដាប់លេខរៀងទី២ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណ ៩,១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក សម្រេចបានប្រមាណ ៨,៨៩ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ២៥៧លានដុល្លារអាមេរិក។

លំដាប់លេខរៀងទី៣ បានទៅលើប្រទេសវៀតណាម មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណជាង ៦,៥៨ពាន់​លានដុល្លារ ក្នុងការនាំចេញរបស់កម្ពុជាទៅវៀតណាម សម្រេចបានជាង ២,៩៧ពាន់លានដុល្លារ និងនាំចូលមក​វិញមានចំនួនជាង ៣,៦១ពាន់លានដុល្លារ រយៈពេល ១២ខែ ឆ្នាំ ២០២៣។

ដោយឡែកប្រទេសថៃជាប់លំដាប់លេខរៀងទី៤ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណ ៣,៧១ពាន់លានដុល្លារ។ ក្នុងនោះ ថៃបានទទួលទិញទំនិញពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៨១៧លានដុល្លារ និងកម្ពុជា ទិញទំនិញពីថៃត្រ​ឡប់មកវិញក្នុងតម្លៃជាង ២,៨៩ពាន់លានដុល្លារ។

ចំណែករយៈពេល ១២ឆ្នាំ ២០២៣កន្លងទៅ ការដោះដូរទំនិញរវាងកម្ពុជា ជប៉ុនសម្រេចបានប្រមាណ ១,៧៩ពាន់​លានដុល្លារ ដែលនាំឱ្យជប៉ុន ឈរលេខរៀងទី៥ ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅជប៉ុនសម្រេចបានប្រមាណជាង ១,១៧ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៦២៣លានដុល្លារ​អាមេរិក។

ការដោះទំនិញរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបនាប្រមាណជាង ១,០៨ពាន់លានដុល្លារ នៅឆ្នាំ ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅទីផ្សារឥណ្ឌូណេស៊ីមានចំនួនជាង ៩២លានដុល្លារ និងនាំចូលមកវិញ​មានចំនួនជាង ៩៩៤លានដុល្លារ ដែលធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីជាប់លំដាប់លេខរៀងទី៦ ក្នុងការធ្វើ​ពាណិជ្ជកម្មជាមួយកម្ពុជា។

ដោយឡែកប្រទេសចុងក្រោយឈរនៅលំដាប់លេខរៀងទី៧ ដែលមានពាណិជ្ជកម្មជាមួយកម្ពុជា ខ្ទង់ពាន់លានដុល្លារ គឺប្រទេសអាល្លឺម៉ង់។ ការធ្វើពាណិជ្ជកម្មកម្ពុជា អាល្លឺម៉ង់ នៅឆ្នាំ ២០២៣សម្រេចបានប្រមាណជាង ១,០១ពាន់​លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅអាល្លឺម៉ង់ មានចំនួនជាង ៨១៥លានដុល្លារ និងនាំចូលមក​វិញមានចំនួនជាង ១៩៥លានដុល្លារ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណជាង ៤៦,៨២ពាន់លានដុល្លារ មានការថយចុះជិត ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន​ទឹកប្រាក់ជាង ៤៧,៧១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម