ព័ត៌មានជាតិ
អ្នកបង់ថ្លៃសំរាមយឺតយ៉ាវ នឹងទទួលពិន័យតាមច្បាប់ ចាប់ពីខែមករា ឆ្នាំ២០២៤
ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ នឹងចាប់ផ្ដើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ។ ដូច្នេះបើអតិថិជន បង់ថ្លៃសេវាប្រមូលសំរាម មិនបានទៀងទាត់ ឬក្រោយថ្ងៃទី១៥ នៃខែបន្ទាប់ សហគ្រាសនឹងពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

តាមសេចក្តីជូនដំណឹងរបស់ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ សហគ្រាសនឹងចាប់ផ្ដើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ។ អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់ចូលរួមបង់ថ្លៃសេវាប្រមូលសំរាមមកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា មុនថ្ងៃទី១៥ នៃខែបន្ទាប់។ ក្រោយរយៈពេលនេះ សហគ្រាសនឹងចាប់ផ្តើមធ្វើការផាកពិន័យចំពោះអ្នកបង់យឺតទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ដោយឡែក ចំពោះកម្រៃសេវា គឺអនុវត្តទៅតាមតារាងកម្រៃសេវា (ថ្មី) នៃសេចក្តីជូនដំណឹង លេខ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដដែល។

ចំពោះនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម គឺប្រជាពលរដ្ឋទាំងអស់អាចបង់ ១ខែម្តង ឬបង់ទុកមុន (Pre-Payment) ១ឆ្នាំម្ដង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ស្ថាបនា, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Prince Bank, Phillip Bank, BIC Bank, BRED Bank, MAYBank, PPCBank, LOLC, Shinhan Bank, Campu Bank, CHIP MONG, ប្រាសាក់, អម្រឹត, មហានគរ ម.ក ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash, Tang Kung Pay, CPAY, Dara Pay, លីហួរវេរលុយ និង PiPay។

សូមមើលពាក្យបង់ប្រាក់ ទឹក ភ្លើង និងសំរាម រួចជ្រើសយកឈ្មោះ “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)” ឬ “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH (EWP)” បន្ទាប់មកបញ្ចូល លេខសំគាល់អតិថិជន ID ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី និងទឹកប្រាក់ ត្រូវបង់ រួចបញ្ជូនជាការស្រេច៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី