Connect with us

ព័ត៌មានជាតិ

លោក ស សុខា ធ្វើរបាយការណ៍គោរពជូនសម្ដេចធិបតី បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវលើរដ្ឋបាលខេត្តបន្ទាយមានជ័យ

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំរបាយកាណ៍ដើម្បីគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ការចុះស្រាវជ្រាវត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំមតិដឹកនាំលើការងារផ្សេងៗបន្តទៀត។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៤មករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ទូច សុខៈ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គឺភាគច្រើនផ្ដោតទៅលើលោក អ៊ុំ រាត្រី ជាអភិបាលខេត្តដោយបានរកឃើញថា លោកអភិបាលខេត្តបានអនុវត្តសមស្របទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ច្បាប់ស្ដីពីសហលក្ខន្តិករាជការស៊ីវិល និតិវិធីរដ្ឋបាល គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ ដោយធ្វើការបែកចែកតួនាទីភារកិច្ចដល់អភិបាលរងនីមួយៗទទួលផែនរៀងៗខ្លួន និងមានរបបប្រជុំកំណត់ជាទៀងទាត់ជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្រោមឱវាទ។

លោក ទូច សុខៈ បន្ថែមថា ចំពោះបណ្ដឹងប្រជាពរដ្ឋ១០០គ្រួសារដែលប្ដឹងមកក្រសួងមហាផ្ទៃស្នើសុំឲ្យផ្លាស់ប្ដូរអភិបាលខេត្ត និងអភិបាលរងខេត្តម្នាក់នោះ ជាលទ្ធផលក្រុមការងារចុះអង្កេតស្រាវជ្រាវបានរកឃើញថា ជម្លោះនេះបានកើតឡើងតាំងពីឆ្នាំ២០០៣មកម្លេះ​ រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិ ជាមួយប្រជាពលរដ្ឋសរុប ១ ៦៤០ គ្រួសារ លើផ្ទៃដីប្រម៉ាណ​ ២០០ ហិកតា។ ហើយជាបន្តបន្ទាប់មក គឺមានការដោះស្រាយតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការជាហូរហែ រហូតមកដល់អាណត្តិលោក អ៊ុំ រាត្រី កាន់តួនាទីជាអភិបាលខេត្ត លោកក៏បន្តដោះស្រាយទំនាស់នេះក្រៅប្រព័ន្ធតុលាការបន្តទៀត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ជាលទ្ធផលការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ គឺបានបញ្ចប់ទំនាស់រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៩ គ្រួសារ អញ្ចឹងនៅសល់តែប្រម៉ាណ១០០គ្រួសារ ដែលអាចវាយតម្លៃបានថា ស្មើនឹងជាង៩០ភារយ។ បើតាមលោក ទូច សុខៈ ចំពោះពលរដ្ឋ១០០គ្រួសារនេះ គឺកើតចេញពីមេខ្យល់មួយក្រុមតូចដែលនៅពីក្រោយដោយមិនទទួលយកនូវការដោះស្រាយ ពីព្រោះពួកគាត់មានដីច្រើននៅក្នុងតំបន់ទំនាស់ ទើបមិនព្រមទទួលយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំរុញឲ្យពលរដ្ឋផ្សេងៗទៀតឲ្យធ្វើបណ្ដឹងដោះដូរអភិបាលខេត្ត និងអភិបាលរងខេត្ត។

គួរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ គឺជាការចុះពិនិត្យអង្កេតស្រាវជ្រាវអំពីការបំពេញតួនាទីភារៈកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយត្រូវជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដោយបានជ្រើស​រើសតួអង្គរួចជាស្រេច ថាតើការបំពេញតួនាទីភារកិច្ចតាមច្បាប់គិតិយុទ្ធ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែរឬអត់។

សូមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តចេញ។

ពួកគាត់លើកឡើងថា លោកអភិបាលខេត្ត និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជាដើម។ ពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយដែរ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម