ព័ត៌មានជាតិ
អ្នកនាំពាក្យអះអាងថា វិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិន នឹងចូលមកវិនិយោគនៅកម្ពុជាឆាប់ៗនេះ
ក្រោយចូលឆ្នាំចិន អាចនឹងមានវិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិន ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ នេះបើតាមការលើកឡើងរបស់លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ហេង សុខគង់ បានឱ្យដឹងថា មានកត្តាសំខាន់មួយចំនួនដែលទាក់ទាញវិនិយោគិនចិន និងក្រុមហ៊ុនអាមេរិកនៅចិនឱ្យចូលមកវិនិយោគនៅកម្ពុជា។ លោកបានថ្លែងបន្តថា «ថ្មីៗនេះ ខ្ញុំទើបបានជួបប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិនភាគខាងត្បូង បានលើកឡើងថា វិនិយោគិនអាមេរិក នៅចិនមួយចំនួនកំពុងស្វែងរកទីតាំងវិនិយោគនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះកម្ពុជា គឺជាជម្រើសមួយដ៏ល្អ សម្រាប់បណ្តាក្រុមហ៊ុនអាមេរិកនៅប្រទេសចិន នឹងជ្រើសរើសចូលមកវិនិយោគនៅឆ្នាំ ២០២៤-២០២៥»។
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី មានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបង្កើតយន្តការជាចរន្តដើរទៅមុខលឿន ដោយមានកិច្ចសហការទាំងមន្រ្តីចាស់ និងថ្មី បង្កើនផលិតភាពការងារប្រកបដោយគុណាធិបតេយ្យ និងតម្លាភាព។ កត្តានេះ នឹងធ្វើឱ្យកម្ពុជា ទាក់ទាញបានវិនិយោគិនបន្ថែមទៀត តាមរយៈការចុះបញ្ជីតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលដល់ធុរកិច្ច។
លើសពីនេះទៀត កត្តាគោលនយោបាយ សុខសន្តិភាពរបស់រាជរដ្ឋាភិបាល ចាប់តាំងពីយុទ្ធសាស្ត្រចតុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១នេះ ជាយុទ្ធសាស្រ្តដែលមានការទាក់ទាញវិនិយោគិន បួករួមទាំងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការទាក់ទាញខ្លាំង។
ទាក់ទិននឹងទីតាំងភូមិសាស្រ្ត កម្ពុជា ស្ថិតនៅចំកណ្តាលអាស៊ាន។ ដូច្នេះហើយ កម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម សម្រាប់អាស៊ានទាំងមូល។ លើសពីនេះទៀត គម្រោងព្រែកជីកហ្វូណន គឺមានសារសំខាន់ក្នុងការជំរុញលើកកម្ពស់ ការតភ្ជាប់វិស័យភស្តុភារកម្មរវាងកម្ពុជា និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ កត្តាហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូងអាកាស បានរៀបចំល្អប្រសើរ ជាពិសេសការរៀបចំប្រព័ន្ធទឹកភ្លើង មានភាពល្អ និងតម្លៃសមរម្យ។ ដោយឡែកកម្លាំងពលកម្មជំនាញ ដែលរដ្ឋាភិបាល បានរៀបចំបណ្តុះបណ្តាល ១លាន ៥សែននាក់ ក៏ជាកត្តាសំខាន់ទាក់ទាញវិនិយោគបរទេសផងដែរ។ នេះជាការបន្ថែមរបស់លោក ហេង សុខគង់។
អ្នកនាំពាក្យរូបនេះ មានសុទិដ្ឋិនិយមថា វិនិយោគិនបរទេស អាចនឹងមកបណ្តាក់ទុនលើវិស័យអទិភាព ដូចជា វិស័យកម្មន្តសាល វិស័យឧស្សាហកម្មវាយនភណ្ឌ មិនមែនកាត់ដេរ និងឧស្សាហកម្មបច្ចេកវិទ្យា ជាដើម។ ក្រៅពីនេះ ក៏អាចមានការបណ្តាក់ទុនលើផ្នែកភស្តុភារកម្ម ទេសចរណ៍ ឧស្សាហកម្មយានយន្ត និងរថយន្តអគ្គិសនី ផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?