ព័ត៌មានជាតិ
ស្រវឹងចិត្តខ្លាំង បុរស២នាក់ វាយគេឲ្យរបួស សងសឹកជំនួសប្អូនរឿងជម្លោះ១០ឆ្នាំមុន
ពីរនាក់បងប្អូនផឹកស៊ីបុណ្យចូលឆ្នាំ ប្អូនប្រាប់រឿង១០ឆ្នាំមុន មានគេវាយធ្វើបាប គ្រាន់ស្ដាប់ហើយទប់កំហឹងមិនបាន ក៏ទៅវាយគូជម្លោះរបស់ប្អូនឲ្យរងរបួស។ ករណីអំពើហិង្សានេះកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុងប៉ោយប៉ែត។

ក្រោយមានអំពើហិង្សាររួចមក ជនរងគ្រោះក៏បានទៅប្តឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុចុះធ្វើការស្រាវជ្រាវរហូតដល់ដល់ម៉ោង៨យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ទើបឃាត់ខ្លួនជនបង្កបានចំនួន២នាក់ ទី១. ឈ្មោះ ស៊ីង វីកាំង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២. ឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែស្ដៅ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។



តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា អំឡុងពេលចូលឆ្នាំចិន ពួកគេបាននាំគ្នាផឹកស៊ីដល់ពេលស្រវឹង ប្អូនបាននិយាយប្រាប់រឿងរ៉ាវដែលឈ្មោះ ហ៊ុយ និងឈ្មោះ អេង ឃុយ ធ្លាប់បានវាយមកលើរូបខ្លួនកាលពីជិត១០ឆ្នាំមុន បណ្ដាឲ្យរងរបួសធ្ងន់ធ្ងរ ភ្លាមនោះ ឈ្មោះ ហេង សំបូរ និង ឈ្មោះ ស៊ីង វីកាំង បានខឹងយ៉ាងខ្លាំងដើរសំដៅទៅផ្ទះជនរងគ្រោះឈ្មោះ អេង ឃុយ ពេលទៅដល់ស្រាប់តែឈ្មោះ ហេង សំបូរ បានវាយទៅលើជនរងគ្រោះឈ្មោះ អេង ឃុយបណ្តាលឲ្យរបួសទោះបីមានគេឃាត់ដល់ទៅ៦នាក់ក៏ឃាត់មិនជាប់ដែរ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង២ និងមានស្នាមរបួសផងនោះ កម្លាំងព្រហ្មទណ្ឌក្រុងបញ្ជូនមកអាវុធហត្ថខេត្ត ក្នុងនោះកម្លាំងជំនាញអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនអ្នកលួចដាំដំណាំកញ្ឆាខុសច្បាប់ម្នាក់នៅស្រុកគិរីវង់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ