Connect with us

ព័ត៌មានជាតិ

សិស្ស​ប៊ែ​ល​ធី​និទ្ទេស A ១១៩​រូប ចែករំលែក​បទពិសោធន៍​ដល់​សិស្ស​ថ្នាក់​ទី​១២ ប្រមាណ ៣,៥០០​នាក់ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤ សាលា ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​ពិធី​សំណេះសំណាល និង​ចែករំលែក បទពិសោធន៍​សិក្សា​របស់​សិស្ស​ប៊ែ​ល​ធី និទ្ទេស A ចំនួន ១១៩​រូប ជូន​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ដោយមាន​ការចូលរួម​ផ្ទាល់ និង​ផ្សាយ​ផ្ទាល់ (Video Conference) ទៅ​សិស្ស​គ្រប់​សាខា សរុប ប្រមាណ ៣,៥០០​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកជំទាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុត ឌី​ម៉​ង់ ប្រធាន​ការិយាល័យ​ចំណេះ​ទូទៅ​បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២៩​សាខា ក្នុងនោះ ២៦​សាខា​កំពុងដំណើរការ និង ៣​សាខា​កំពុង​សាងសង់ ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន ២,៤៤៦​នាក់ (​នារី ១,០០៨​នាក់​) និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា​សរុប​ចំនួន ៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​)​។

គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២២-២០២៣ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ទី​១២ ដែល​បាន​ប្រឡង​បញ្ចប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១៨,៩៣៥​នាក់ (​ដប់​ប្រាំបី​ពាន់ ប្រាំបួន​រយ​សាមសិប​ប្រាំ​នាក់​) ក្នុងនោះ ជាប់ ១៦,៥១២​នាក់ (​ដប់​ប្រាំមួយ​ពាន់ ប្រាំ​រយ​ដប់​ពីរ​នាក់​) ស្មើនឹង ៨៧.២០% និង​មាន​សិស្ស​និទ្ទេស​A ចំនួន ៣៩៧​នាក់ សិស្ស​ពូកែ​ទូទាំង​រាជធានី ចំនួន ១១៦​នាក់ និង​ទូទាំងប្រទេស ចំនួន ៣១​នាក់​។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​ពីរ​៖ ១-​ចេញ​ដោយ សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សញ្ញាបត្រ​ទាំងពីរ​នេះ ត្រូវបាន​ដាក់បញ្ចូល (Upload) ទៅក្នុង​វែបសាយ របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​។​

ក្នុង​ពិធី​នេះដែរ សិស្ស​និទ្ទេស A ចំនួន ៥​រូប តំណាង​សិស្ស​និទ្ទេស A ទាំង ១១៩​រូប បាន​ចែករំលែក​បទពិសោធន៍ ជោគជ័យ​ដែលមាន​កត្តា​រួមផ្សំ​សំខាន់ៗ​៤ គឺ ១-​កត្តា​ខ្លួនឯង​៖ ត្រូវខិតខំ​សិក្សា​រៀនសូត្រ​និង​មាន​គោលដៅ​, ២-​កត្តា​គ្រួសារ​៖ មាតាបិតា​ផ្តល់ឱកាស​សិក្សា​និង​ជំរុញ​លើកទឹកចិត្ត​បុត្រ​ធីតា​, ៣-​កត្តា​សាលា​៖ មាន​កម្មវិធីសិក្សា​ល្អៗ កម្មវិធីសិក្សា​បន្ថែម ទាំង​១២ គ្រូ​មាន​សមត្ថភាព បទពិសោធន៍ និង​គរុកោសល្យ ព្រមទាំង​មាន BELTEI App ជា​ជំនួយស្មារតី​ក្នុងការ​សិក្សា និង ៤-​កត្តា​សង្គម​៖ ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការ ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី និង​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ដែល​ធ្វើឱ្យ​សិស្ស​មានឱកាស​បាន​រៀនសូត្រ ខ្ជាប់ខ្ជួន​ទៅតាម​កម្មវិធីសិក្សា​រប​ស់​ក្រសួង និង​សាលា​បានដាក់ចុះ​។

ក្នុងឱកាស​នោះ លោក​បណ្ឌិត លី ឆេង បាន​កោតសរសើរ​ចំពោះ​សិស្ស​និទ្ទេស A និង​សិស្ស​ជ័យលាភី​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​គ្រូ​ពន្យល់ គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។

ជាពិសេស​បាន​ចែករំលែក​បទ ពិសោធន៍​ជោគជ័យ​របស់​ខ្លួន ជូន​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ ដើម្បី​ជា​ទុន​សម្រាប់​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​នាពេលខាងមុខ​។ លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អ្នកអាណាព្យាបាល​ទាំងអស់ ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​កូនៗ​ឱ្យ​សិក្សា​បន្ថែម​នៅផ្ទះ ធ្វើ​កិច្ចការ​ផ្ទះ គោរព​វិន័យ​សាលា និង​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គណៈ​គ្រប់គ្រង​នៅ​តាម​បណ្តា​សាខា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​។ លោក​បណ្ឌិត ក៏បាន​ថ្លែង​គោរព​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ផ្សេងទៀត ដែល​បាន​តស៊ូ លះបង់ និង​ហ៊ាន​ពាលី​ជីវិត ដើម្បី​ស្វែងរក​សុខសន្តិភាព ជូន​ប្រទេសជាតិ និង​ប្រជាជន និង​បាន​ខិតខំ​កសាង អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ថ្កុំថ្កើង​លើ​គ្រប់​វិស័យ​។

ជាទី​បញ្ចប់ លោក​បណ្ឌិត និង​លោកជំទាវ បាន​ប្រគល់​លិខិត​សរសើរ​និង​ប្រាក់​រង្វាន់​ជូន​សិស្ស​និទ្ទេស A ទាំង ១១៩​រូប នាយក​សាខា និង​លោកគ្រូ​-​អ្នកគ្រូ​ថ្នាក់​ទី​១២ ដែល​មាន​ស្នាដៃ​បង្រៀន​សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ១១៤​រូប ផងដែរ​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម