ព័ត៌មានជាតិ
ក្រុមយុវជនពន្យល់ពីអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ
ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ ប្រាក់ចំណូមសមរម្យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-32-1024x610.jpg)
យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថា «ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថា តាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-29-1024x682.jpg)
យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថា ខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-25-1024x682.jpg)
យុវតីបន្តថា «រៀនអត់អស់លុយហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសនោះរៀនត្រឹមតែ៤ខែយើងអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។ ខ្ញុំគ្រាន់តែលឺដំណឹងនេះភ្លាម ខ្ញុំក៏ប្រញាប់មកដាក់ពាក្យរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះតែម្តង»។ យុវតីរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះ គឺជាឱកាសល្អមួយសម្រាប់យុវជនមកពីគ្រួសារក្រីក្រដូចរូបខ្លួន ក្នុងការចាប់យកជំនាញច្បាស់លាស់សម្រាប់ជីវិតរបស់ពួកគេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-22-1024x682.jpg)
ដោយឡែកយុវជន រ៉ា សុភាព ដែលជាសិក្ខាកាមម្នាក់ទៀតដែលបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីខេត្តកណ្តាល។ យុវជនរូបនេះបានជ្រើសជំនាញផ្នែកជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយការសិក្សាជំនាញនេះបានចាប់ផ្តើមរយៈពេលជាងមួយសប្តាហ៍រួចមកហើយ។ ការសិក្សាប្រកបដោយភាពរលូន និងរីករាយទទួលចំណេះពីគ្រូបង្រៀន។
យុវជនរូបនេះថា «ជីវភាពខ្ញុំក្រណាស់ ហើយខ្ញុំគ្មានលទ្ធភាពរៀនបន្តទេ។ កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំអាចរៀនជំនាញបានដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភចំនួន៧០ដុល្លារក្នុងមួយខែទៀត ជាពិសេសខ្ញុំអាចមានជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ បន្ទាប់ពីការសិក្សារយៈពេល៤ខែ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-19-1024x682.jpg)
ឈឿង សុគន្ធា ដែលជាយុវជនម្នាក់ទៀតដែលមកពីគ្រួសារក្រីក្រ មកពីខេត្តបាត់ដំបងបានលើកឡើងថា បើគ្មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទេ នោះខ្លួនមិនអាចបន្តការសិក្សាបានដែរ។ រាជរដ្ឋាភិបាលបានផ្តល់ឱកាសដ៏វិសេសមួយមកកាន់យុវជនក្រីក្រដូចជាពួកគេក្នុងការរៀនជំនាញរយៈពេលខ្លី ថែមទាំងមានប្រាក់ឧបត្ថម្ភទៀត។
យុវតីរូបនេះបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានខិតខំប្រឹងប្រែងក្នុងការដាក់ឱ្យកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះលេចចេញជារូបរាងឡើង ដែលអាចឱ្យយុវជនក្រីក្ររៀនជំនាញ មានចំណេះជំនាញបំណិន រហូតឈានដល់មានការងារធ្វើ ប្រាក់ចំណូមសមរម្យ ជួយជ្រោមជ្រែងគ្រួសារនាពេលអនាគត។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-15-1024x682.jpg)
គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/01/photo_2024-01-25_06-44-09-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ