ព័ត៌មានជាតិ
ព្រឹកនេះ នាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត
សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះ ដោយបានដឹកភ្ញៀវទេសចរជិត ២ពាន់នាក់។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នាវា Westerdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង ៩ និង០០នាទី ថ្ងៃខែឆ្នាំ ដដែល។
ប្រភពដដែល បានឲ្យដឹងបន្តថា នាវានេះ បានដឹកភ្ញៀវទេសចរចំនួន ១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ៩៨៦ នាក់ ហើយមាន ៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន ៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង ៣៧សញ្ជាតិ។
ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន ៨៧០នាក់, កាណាដា ២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន ១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរ ចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន ៥៩នាក់ ស្រី ២៨នាក់ និងមាន ៤សញ្ជាតិ។
ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ មានដូចជា៖ ទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា៖ វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពព្រមទាំងការសម្របសម្រួល ពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយសុវត្ថិភាព។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង ២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប ៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ