ព័ត៌មានជាតិ
វីដេអូពលករជាន់មីនផ្ទុះដាច់ជើង ត្រូវបានសែងទាំងឈាមដាបខ្លួន ដឹកឡានទៅមន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ជាន់មីន របស់ពលករខ្មែរដែលលួចឆ្លងដែនកាលពីថ្ងៃ១៤ កុម្ភៈ កាលពីវេលាម៉ោង ០៧ ០០យប់។
តាមរយៈវីដេអូដែលត្រូវថតបានភ្លាមៗ សភាពរងរបួសមានភាពធ្ងន់ធ្ងរ ត្រូវបានសែងទាំងឈាមដាបខ្លួន ក្នុងពេលសមត្ថកិច្ចខ្នះខ្នែងយកទៅជួយសង្គ្រោះឲ្យទាន់ពេលវេលា។
សូមទស្សនាវីដេអូជនរងគ្រោះ…….
បើតាមសមត្ថកិច្ច ពលករខ្មែរម្នាក់ដែលរងគ្រោះថ្នាក់ជាន់មីនផ្ទុះដាច់ជើងនេះមានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតបានលួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា ដោយបានជាន់មីនបណ្តាលឱ្យដាច់ជេីងខាងស្តាំរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។
តំបន់ដែលពលករឆ្លងដែនរហូតដល់គ្រោះថ្នាក់ដាច់ជើងនេះ ជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះនៅមិនទាន់បោសសម្អាតអស់នៅឡើយទេ៕
កាលពីរសៀលថ្ងៃ ១៤ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាជាថ្មីដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តមានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវរកវិធីទប់ស្កាត់ប្រជាជន ពលករខ្មែរឆ្លងដែនចេញ-ចូលខុសច្បាប់ ដើម្បីការពារគ្រោះថ្នាក់ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ