ព័ត៌មានជាតិ
ច្បាស់ហើយ អ្នកគេចវេះមិនធ្វើចត្តាឡីស័កអាចនឹងត្រូវរងពិន័យប្រាក់ធ្ងន់ធ្ងរជាងមុន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកវិធានការផ្លូវច្បាប់មកអនុវត្តចំពោះជនណាដែលគេចវេះមិនព្រមធ្វើចត្តាឡីស័កនឹងត្រូវបន្ថែមទណ្ឌកម្មពិន័យប្រាក់ធ្ងន់ធ្ងរជាងមុន ដែលពេលមុនច្រើនបំផុតត្រឹមតែ១លានរៀល។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលមានករណីគេចវេះកាន់តែច្រើនកើតមានឡើង ដែលមានពលករលួចឆ្លងដែនចូលមកហើយត្រូវជួបគ្រោះថ្នាក់ដោយសារផ្ទុះមីនដាច់ជើងជាគំរូ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញបទបញ្ជាឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លើយតបការរីករាលដាលជាអន្តរជាតិ ជំងឺតាមច្រកចេញ-ចូល។
ថ្លែងតាមសារអេឡិចត្រូវនិកតេឡេក្រាម នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីសុខាភិបាលពិភាក្សាជាមួយ រដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការកែប្រែមាត្រា៨ នៃអនុក្រឹត្យនៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលនេះ ដោយបង្កើនចំនួនប្រាក់ពិន័យឲ្យធ្ងន់ជាងមុន ដើម្បីសុវត្ថិភាពសុខភាព។
នៅមាត្រា ៨ នៃអនុក្រឹត្យនេះចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័ក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលបានកំណត់ក្នុងអនុក្រឹត្យ នឹងត្រូវទទួលពិន័យជាអន្តរការពី២សែន ទៅ ១ លានរៀល។

សម្តេចតេជោអះអាងថា ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដើម្បីធានាថា កម្ពុជាត្រូវធ្វើឲ្យបានម៉ត់ចត់អំពីការធ្វើចត្តាឡីស័ក រាជរដ្ឋាភិបាល មិនបណ្តោយតទៅទៀតនោះទេ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ដោយសម្តេចស្នើឲ្យរដ្ឋមន្ត្រី ២ រូប គឺរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើតរិទ្ធ ពិភាក្សាធ្វើវិសោធនកម្មមាត្រា៨ ដោយបង្កើនចំនួនទឹកប្រាក់ ពិន័យឲ្យធ្ងន់ធ្ងរទៅលើអ្នកគេវេះធ្វើចត្តាឡីស័កឲ្យខាងតែបាន ពោលគឺលែងមានការអត់អោន និងអាធ្យាស្រ័យទៀតហើយ។

កន្លងមកមានអ្នកធ្វើដំណើរតាមជើងហោះហើរដែលមានអ្នកដំណើរឆ្លងជំងឺកូវីដ ១៩ មួយចំនួនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
កាលពីខែកក្កដា ឆ្នាំមុន ស្ដ្រីខ្មែរអាមេរិកាំងម្នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញរត់ទៅខេត្តកំពង់ចាម ហើយត្រូវបានពិន័យប្រាក់ ១ លានរៀល ចំណែកមានពលករមួយចំនួន បានគេចវេះដែរហើយត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កឡើងវិញ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។
ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី