ព័ត៌មានជាតិ
ក្រុមអ្នកលក់អង្កាម ទទូចឱ្យតុលាការពន្លឿនដំណោះស្រាយរឿងបុគ្គល យ៉ង់ ប៉ាក់ ចេញសែកអត់លុយ
ក្រុមអ្នកលក់ទិញអង្កាម និងស្រូវជាច្រើនរូប បានទទូចឱ្យស្ថាប័នតុលាការ និងក្រសួងពាក់ព័ន្ធ ពន្លឿនដំណោះស្រាយ ចំពោះអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាហ្រ្គីប៊ី (AGRIBEE) ឈ្មោះ យ៉ង់ ប៉ាក់ ដែលបានចេញមូលប្បទានបត្រឥតមានសាច់ប្រាក់ចំនួន៥សន្លឹក ក្នុងទំហំសាច់ប្រាក់សរុបចំនួន ៩០២៣៤.០១ដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីទូទាត់ថ្លៃជួញដូរអង្កាម។

ការណ៍ដែលក្រុមអ្នកលក់អង្កាមទទូចឱ្យតុលាការពន្លឿនដំណោះស្រាយបែបនេះ គឺបន្ទាប់ពីបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលប្ដឹងដោយមេធាវីលោកលោក ព្រាប កុល។
តំណាងក្រុមអ្នកលក់អង្កាម អ្នកស្រី ឡុង រ័ត្ន បានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បុគ្គល យ៉ង់ ប៉ាក់ បានអះអាងថា ខ្លួនជានាយកក្រុមហ៊ុន អាហ្រ្គីប៊ី (AGRIBEE) រួមជាមួយនឹងសហការីចំនួន ២នាក់ បាន ទាក់ទងមកអ្នកស្រី ដោយលួងលោមឱ្យអ្នកស្រីប្រមូលទិញអង្កាម ពីរោងម៉ាស៊ីន និងកសិករ ឈ្មួញទិញលក់អង្កាម ក្នុងតំបន់យកមកលក់ឱ្យរូបគេ ដោយធានាថានឹងផ្ដល់តម្លៃខ្ពស់ជាងទីផ្សារ ក៏ដូចជាទូទាត់ប្រាក់ថ្លៃលក់ទិញ ក្នុងអំឡុងពេលត្រឹមតែ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីដឹកអង្កាម ដល់កន្លែងដែលកំណត់ទុក។

អ្នកស្រីបានបន្តថា ព្រោះតែមការជឿជាក់ទាំងស្រុង អ្នកស្រីបានខិតខំប្រមូលទិញអង្កាម និងយកទៅលក់ឱ្យទៅបុគ្គល យ៉ង់ ប៉ាក់ ជាច្រើនដង ហើយបុគ្គល យ៉ង់ ប៉ាក់ ក៏បានទូទាត់សាច់ប្រាក់ថ្លៃលក់ទិញ ឱ្យមកអ្នកស្រី។
តំណាងក្រុមអ្នកលក់អង្កាមបន្ថែមថា ពេលដល់ថ្ងៃកំណត់ត្រូវគិតគូរប្រាក់ថ្លៃលក់ទិញអង្កាម អ្មកស្រីបានយកមូលប្បទានបត្រ ដែលបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ បានទូទាត់មកឱ្យអ្នកស្រី យកទៅធានាគារ ដើម្បីដកប្រាក់ ក៏ប៉ុន្តែបុគ្គលិកធនាគារបានប្រាប់ថា មូលប្បទានបត្រនោះគ្មានសាច់ប្រាក់ឡើយ។ ភ្លាមៗ រូបអ្នកស្រីបានព្យាយាមទាក់ទង ទៅបុគ្គល យ៉ង់ ប៉ាក់ ដើម្បីសួរនាំអំពីបញ្ហានេះ និងរកដំណោះស្រាយ ក៏ប៉ុន្តែបុគ្គលនេះព្យាយាមគេចវេស មិនទទួលខុសត្រូវឡើយ។

អ្នកស្រី ឡុង រ័ត្ន បានអះអាងថា ទង្វើខ្វះទំនួលខុសត្រូវរបស់បុគ្គល យ៉ង់ ប៉ាក់ បង្កជាផលប៉ះពាល់ដល់ ជីវភាព និងកិត្តិយសរបស់អ្នកស្រីយ៉ាងធ្ងន់ធ្ងរ ពោលគឺអ្នកស្រីត្រូវខ្ចីប្រាក់កម្ចីពីធនាគារ និងឯកជនយកមកទូទាត់ តាំងពីពេលជួបបញ្ហាមកទល់បច្ចុប្បន្ន ដើម្បីទទួលខុសត្រូវលើការសងប្រាក់ថ្លៃលក់ទិញឱ្យទៅម្ចាស់រោង និងកសិករ ព្រមទាំងឈ្មួញក្នុងតំបន់ដែលបានលក់អង្កាម ឱ្យរូបអ្នកស្រី។
ដោយសារតែមិនអាចទ្រាំនឹងទង្វើរបស់បុគ្គល យ៉ង់ ប៉ាក់បាន នៅថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៣ អ្នកស្រីឡុង រ័ត្នបានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ និងទាមទារឱ្យបុគ្គលនេះមកទទួលខុសត្រូវ ព្រោះបុគ្គលនេះបានបន្តគេចវេស មិនទូទាត់ប្រាក់មកឱ្យអ្នកស្រី តាមការទាមទារឡើយ។ ក្នុងរយៈពេលកន្លងមក តុលាការបានកោះហៅបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ដើម្បីសាកសួរ តែមិនបាន់ឃាត់ខ្លួន ដើម្បីដាក់សម្ពាធឱ្យបុគ្គលនេះ បំពេញកាតព្វកិច្ចឡើយ បើទោះបីជាបុគ្គលនេះ បានចេញមូលប្បទានបត្រឥតសាច់ប្រាក់ តាមតែអំពើចិត្តក៏ដោយ។
ទោះបីជាមានបណ្តឹងនៅតុលាការក៏ដោយ ក៏បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ នេះបានបង្ហាញសកម្មភាព មិនខ្លាចរអាបន្តិចសោះឡើយ ដោយបុគ្គលនេះនៅដើរហើរដោយសេរី និងបានបញ្ចុះបញ្ចូល និងគំរាមកំហែងឱ្យដកពាក្យបណ្តឹងជាថ្នូរ នឹងការទូទាត់ប្រាក់ថ្លៃលក់ទិញ ត្រឹម ១០ ០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយបុគ្គលយ៉ង់ ប៉ាក់ បានបោះពាក្យថា ប្រសិនបើ មិនព្រមទទួលយកការទូទាត់នោះទេ គឺទុកឱ្យមេធាវី ចរចាគ្នាចុះ។ នេះជាការរៀបរាប់របស់ អ្នកស្រី ឡុង រ័ត្ន។

ក្រោយដាក់ពាក្យបណ្ដឹងទៅកាន់តុលការប៉ុន្តែទាន់ទទួលបានដំណោះស្រាយសមស្រប អ្នកស្រី ឡុង រ័ត្ន និងក្រុមកសិករអ្នកជួញដូរអង្កាម បានទទូចឱ្យតុលាការពន្លឿនដំណោះស្រាយឱ្យបានឆាប់។ ក្រុមអ្នកលក់អង្កាមរំពឹងថាពន្លឺយុត្តិធម៌ នឹងដាក់បន្ទុកដល់បុគ្គលបុគ្គល យ៉ង់ ប៉ាក់។
គួរជម្រាបថា លោក យ៉ង់ ប៉ាក់ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen បង្ហោះសារថាលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានជាប់ពាក់ព័ន្ធនឹងការលេបយកលុយចំនួន៨០លានដុល្លារពីគម្រោងរបស់ក្រុមហ៊ុន CIC។ ភ្លាមៗមេធាវីរបស់លោក ព្រាប កុល បានសុំឱ្យលោក យ៉ង់ ប៉ាក់ សុំទោសជាសាធារណៈ និងលុបសំណេរញុះញង់នោះចោល ក៏ប៉ុន្តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen មិនបានលុបឡើយ។ក្រោយមិនបានលុបតាមការស្នើរសុំ មេធាវីរបស់លោក ព្រាប កុល ក៏ប្ដឹងទៅតុលាការ។ អនុវត្តន៍តាម តាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួន បុគ្គល យ៉ង់ ប៉ាក់ និងបញ្ជូនទៅកាន់តុលាការ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ