Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយអង្គការ OSC

បានផុស

នៅ

ប្រមុខការទូតកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាពិសេសលើកិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសហប្រតិបត្តិការខាងត្បូង (OSC) ជាអង្គការអន្តរជាតិមួយ ដែលផ្តោតលើការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ យុត្តិធម៌ និងវិបុលភាព តាមរយៈការលើកកម្ពស់ការអប់រំ ប្រកបដោយតុល្យភាព និងបរិយាប័ន្ន ដើម្បីទទួលបាននូវសិទ្ធិជាមូលដ្ឋាន រួមមាន សេរីភាព យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និរន្តរភាព ភាពស្អិតរមួតសង្គម និងសន្តិសុខសម្ភារៈរូបិយ និងអរូបិយសម្រាប់ប្រជាជនទាំងអស់នៅក្នុងពិភពលោក។ បច្ចុប្បន្ន អង្គការ OSC មានសមាជិកចំនួន២៨ប្រទេស រួមទាំងកម្ពុជា។

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Manssour Bin Mussallam អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការខាងត្បូង (OSC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការសហប្រតិបត្តិការខាងត្បូងចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម