ព័ត៌មានជាតិ
ដើរចេញពីផ្ទះបាត់៣ថ្ងៃប្រពន្ធដើររកប្រទះឃើញដេកផ្កាប់មុខស្លាប់នៅវាលស្រែ
បុរសវ័យចំណាស់ម្នាក់ដើរចេញពីផ្ទះបាត់៣ថ្ងៃ ៣យប់ពេលប្រពន្ធដើររកក៏ប្រទះឃើញដេកផ្កាប់មុខស្លាប់នៅវាលស្រែ កាលពីវេលាម៉ោង៧ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២១ ត្រង់ចំណុច ភូមិបឹងរាំង ឃុំអូរស្រទ្បៅ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ម ប៉ូយ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា តាមការអះអាងរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២រសៀលប្តីរបស់គាត់បានដើរចេញពីផ្ទះបាត់រកមិនឃើញលុះដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ ២០២១នេះ ទើបគេប្រទះឃើញសពប្តីរបស់គាត់ដេកស្លាប់ផ្កាប់មុខនៅវាលស្រែ។
ក្រោយពេលរកឃើញសពក៏បានរាយការណ៍ឲ្យសម្ថកិច្ចចុះមកពិនិត្យ ហើយបានធ្វើការសន្និដ្ឋានថា សពស្លាប់ដោយសារខ្យល់ គ ព្រោះអះអាងថាសពដើរដាច់បាយដាច់ទឹក ក្រោយពិនិត្យហើយសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង