ព័ត៌មានជាតិ
អ្នកជំនាញយល់ឃើញផ្សេងគ្នារឿងថៃចង់ស្នើឱ្យកម្ពុជាបើកច្រកចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ
កាលពីពេលថ្មីៗនេះ តាមការចុះផ្សាយរបស់ Bangkok Post គណបក្សភឿថៃ ក្នុងខេត្ត ស៊ីសាកេត បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន លើកឡើងអំពីលទ្ធភាពនៃការបើកច្រកចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ ពេលជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ។ ជុំវិញរឿងរ៉ាវនេះ អ្នកជំនាញ បានបង្ហាញការយល់ឃើញផ្សេងៗពីគ្នា។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ខ្ញុំមិនយល់ស្របបើកច្រកប្រាសាទព្រះវិហារនោះទេ គឺបើកឡើងវិញបានល្គឹកណា បើកច្រក អានសេះ…»។ លោកថា ប្រសិនបើបើកច្រកជើងប្រាសាទ នោះមិនន័យថា ខ្មែរមិនរាងចាលនឹងមេរៀនប្រវត្តិសាស្ត្រ។ ភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហោះរូបដែលថតកាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០០៨ នៅឯផ្សារជើងប្រាសាទ (ព្រះវិហារ) មុនពេលទ័ពថៃបាញ់ ដុត និងបានរៀបរាប់ថា រូបភាពនេះ លោកកំពុងឈរលាយឡំជាមួយទាហានកម្ពុជា និងទាហានឈុតក្តៅថៃដែលចូលឈ្លានពានពេលនោះ ហើយរូបភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ពីនយោបាយបាយ «ថៃមិនចោលក្បួន» ខូច ។

ដោយឡែក លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានលើកឡើងថា ចំពោះការបើកច្រកព្រះវិហារនេះ ត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយទៅលើកត្តាសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសន្តិសុខជាតិទាំងមូល។ លោកថា បើពិនិត្យមើលទៅលើកត្តាយុទ្ធសាស្ត្រ ជាធម្មតាយុទ្ធសាស្ត្រ គឺជាអាថ៌កំបាំងរបស់ជាតិសាសន៍នីមួយៗ ដែលពាក់ព័ន្ធទៅនឹងសន្តិសុខរបស់ជាតិ។ ប៉ុន្តែ បើសិនជាភាគីកម្ពុជា-ថៃ មិនមានអាថ៌កំបាំងជាមួយគ្នា គោរពនូវបូរណៈភាពទឹកដីគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តល្អនៃប្រទេសជិតខាង ព្រមទាំងស្រឡាញ់សន្តិភាព មិនរំលោភមកលើបូរណៈភាពទឹកដីកម្ពុជា ហើយអាចធានាបាននូវការបើកច្រកនេះ លោកថា ការបើកច្រកព្រះវិហារនេះ មិនមានជាបញ្ហាចោទធំនោះទេ។

លោកបន្ថែមថា ចំពោះកត្តាសេដ្ឋកិច្ច ពាក់ព័ន្ធទៅនឹងចំណូលបានពីការចូលទស្សនាព្រះសាទព្រះវិហារ ជារឿងដែលងាយស្រួលដោះស្រាយ ដោយអាស្រ័យទៅលើការសម្របសម្រួលគ្នារវាងប្រទេសទាំងពីរ។ ប៉ុន្តែ លោកបណ្ឌិត ដៀប សុផល ក៏នៅតែមានការព្រួយបារម្ភពីកត្តាយុទ្ធសាស្ត្រ ព្រោះបើមានការរំលោភមកលើប្រាសាទព្រះវិហារក្នុងលក្ខណៈមួយធ្ងន់ធ្ងរ អ្នកដែលខាតបង់ច្រើន គឺកម្ពុជា។ យ៉ាងណាមិញ លោកបណ្ឌិត ជឿជាក់ថា រាជរដ្ឋាភិបាល នឹងមានការថ្លឹងថ្លែង រកដំណោះស្រាយមួយដែលល្អជុំវិញរឿងរ៉ាវថៃចង់ស្នើឱ្យកម្ពុជាបើកច្រកចូលទស្សនាប្រាសាទព្រះវិហារនេះ។

គួរជម្រាបថា ចាប់តាំងពីជម្លោះព្រំដែនកើតមានឡើងនៅក្នុងឆ្នាំ ២០០៨ មក ច្រកទ្វារពីខាងទឹកដីនៃស្រុក Kantharalak ខេត្តស៊ីសាកេត ប្រទេសថៃ គឺត្រូវបានបិទមិនអាចឱ្យអ្នកទេសចរមកទស្សនាប្រាសាទព្រះវិហារ ចូលពីខាងទឹកដីថៃឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ