Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិជាមធ្យមប្រមាណ ៣០០ នាក់ បានចេញ-ចូល ផ្សារបុរាណទួលទំពូង ក្នុងមួយថ្ងៃៗ

បានផុស

នៅ

នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០២៤ នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​មធ្យម​ប្រមាណ ៣០០ នាក់ បាន​ចេញ​-​ចូល​ផ្សារ​ទួល​ទំពូង ក្នុង​មួយ​ថ្ងៃៗ ដែល​ភាគ​ច្រើន​ចម្រុះ​ជាតិ​សាសន៍។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី លោក​ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចំរើន សុខលីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​មាន​ប្រសាសន៍​ប្រាប់ កម្ពុជា​ថ្មី ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៤ នេះ​ថា នៅ​ដើម​ឆ្នាំ ២០២៤ នេះ ផ្សារ​ទួល​ទំពូង មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ច្រើន ជា​មធ្យម​ប្រមាណ ៣០០ នាក់ ក្នុង​មួយ​ថ្ងៃៗ ហើយ​ថ្ងៃ​ខ្លះ​ទៀត​លើស​ហ្នឹង​ក៏​មាន។

លោក ចំរើន សុខលីម បញ្ជាក់​ថា «ពាក់ព័ន្ធ​នឹង​ភ្ញៀវ​ទេសចរ​ក្នុង​ខែ​មករា​នេះ ភ្ញៀវ​អន្តរជាតិ​មក​ច្រើន ជា​មធ្យម​ពី ២៥០ នាក់ ទៅ ៣០០ នាក់ ឬ​ក៏​ថ្ងៃ​ខ្លះ មាន​លើស​ហ្នឹង ព្រោះ​ដើម​ឆ្នាំ។ ហើយ​ជនជាតិ​បរទេស​ភាគច្រើន គឺ ចម្រុះ​ជាតិសាសន៍»។

ជាមួយ​គ្នា​នេះ លោក ចំរើន សុខលីម បាន​បន្ថែម​ថា ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូលចិត្ត​មក​ផ្សារ​ទួល​ទំពូង​នេះ ដោយសារ​តែ​ផ្សារ​នេះ ជា​ផ្សារ​បុរាណ និង​សំបូរ​ដោយ​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន។ បន្ថែម​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​និយម​មក​ផ្សារ​ទួល​ទំពូង​នេះ គឺ​ដើម្បី​ទិញ​សម្ភារៈ ឬ វត្ថុ​អនុស្សាវរីយ៍ យក​ទៅ​ប្រទេស​របស់​ពួកគាត់​វិញ។ មួយ​វិញ​ទៀត ផ្សារ​ទួល​ទំពូង មាន​ឈ្មោះ​ល្បី​រន្ទឺ​តាំងពី​ទសវត្ស​ឆ្នាំ ៨០ មក​ម្ល៉េះ ដោយ​គេ​ហៅថា ផ្សារ​រុស្ស៊ី។ ហើយ​ជនជាតិ​បរទេស តែងតែ​ប្រាប់​តៗ គ្នា​ថា ផ្សារ​ទួល​ទំពូង ជា​ផ្សារ​រុស្ស៊ី ទើប​ពួកគាត់​ចូលចិត្ត​មក​ផ្សារ​នេះ។

គួរ​ជម្រាប​ថា ផ្សារ​ទួល​ទំពូង ជា​ទី​កន្លែង​ដ៏​ពេញ​និយម​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ និង​ជនបរទេស។ ផ្សារ​ទួល​ទំពូង មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ដែល​ផ្សារ​នេះ មាន​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍​ប្រើប្រាស់ សម្លៀក​បំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន។ ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាត់​ទុក ផ្សារ​ទួល​ទំពូង នេះ ជាទី​ប្រជុំ​ជន នៃ​អាហារ មិន​ថា ពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម