Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងបន្តងើបឡើងជាមួយកម្រិតទាបនៃអតិផរណា

បានផុស

នៅ

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ នឹងបន្តងើបឡើងជាលំដាប់ ជាមួយកម្រិតទាបនៃអតិផរណា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ លោកស្រី បានឱ្យដឹងទៀតថា ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ស្របពេលដែលការកើនឡើងនៃអត្រាឥណទានមិនដំណើរការស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ដោយរំពឹងថា នឹងថយចុះមកវិញក្នុងពេលខាងមុខ។ លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរាជទូត Justin Whyatt កាលពីរសៀលថ្ងៃទី ២៤ មករា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី ជា សិរី កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ទោះជាសេដ្ឋកិច្ចពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេសភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយពិលាសក្នុងការបន្តដំណើរលើមាគ៌ាឈានទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌។

កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៣ បានកើនឡើងក្នុងអត្រា ៥,៥% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ សន្ទុះកំណើនថ្មីនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរសម្រាប់នាំចេញ កំណើនតម្រូវការក្នុងស្រុក ជាមួយនឹងការគាំទ្រក្នុងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូចជា កំណើនចំណាយរាជរដ្ឋាភិបាល ការអនុគ្រោះផ្នែកសារពើពន្ធ និងការគាំទ្រពីប្រព័ន្ធធនាគារ ជាដើម។

លោកស្រី ជា សិរី បានសង្កត់ធ្ងន់ថា ការបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សង្គមយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងជំនឿទុកចិត្តវិនិយោគិន ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក្នុងការបន្តបេសកកម្មជំរុញការងើបឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផងដែរ។

យោងតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងសម្រេច​បានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់​ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៥៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម